CR7 ចង់​បាន​កូន​ ៧នាក់ និង​ឈ្នះ​ពាន Ballon d'Or ៧

  • 2017-11-17 06:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំពូល​កីឡាករ​បាល់ទាត់ Cristiano Ronaldo បានប្រាប់​កាសែតបារាំង L'Equipe ថា​ខ្លួនចង់​បាន​កូន​ចំនួន ៧នាក់ និង​ចង់​ឈ្នះ​ពាន Ballon d'Or ឲ្យ​គ្រប់ ៧។

បច្ចុប្បន្ន Ronaldo មាន​កូន ៤នាក់​ហើយ ក្រោយ​មិត្ត​ស្រី Georgina Rodriguez សម្រាល​កូន​ពៅ​របស់​ខ្លួន កាលពី​ដើម​សប្ដាហ៍​កន្លង​ទៅ។ ចំណែក​ពាន Ballon d'Or វិញ កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ប្រចាំ​ជម្រើសជាតិ​ព័រទុយហ្គាល់​រូបនេះ ធ្លាប់​ឈ្នះ​បាន ៤ដង ហើយ​រូប​គេក៏​ជា​បេក្ខភាព​ដែល​សង្ឃឹម​ថា​នឹង​ឈ្នះ​​ម្ដង​ទៀត នា​ខែ​ធ្នូ​ខាង​មុខ។

Ronaldo ពេល​ឈ្នះ Ballon d'Or កាលពី​ឆ្នាំ​មុន
Ronaldo និយាយ​ថា៖ "ខ្ញុំ​ជឿជាក់ ថា​ខ្ញុំ​នឹង​ឈ្នះ ខ្ញុំ​មិន​បារម្ភ​ទេ។ ប្រសិន​បើ​សួរ​ខ្ញុំ​ថា​ តើ​ខ្ញុំ​ចង់​ឈ្នះ​ឬ​ទេ ខ្ញុំ​នឹង​ឆ្លើយ​ថា ចង់។ ការ​ឈ្នះ Ballon d'Or ជា​លើក​ទី៥ គឺ​ពិត​ជាមានន័យ​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​ចង់​បាន​កូន​ ៧នាក់ ក៏ដូចជា Ballon d'Or ៧។ ដរាប​ណា​ខ្ញុំ​នៅ​តែ​លេង​បាល់ ខ្ញុំ​នៅ​តែ​មាន​មហិច្ចតា ចង់​ឈ្នះ​ពាន"។

ពាន​រង្វាល់​ Ballon d'Or ឆ្នាំ​២០១៧ របស់​ទស្សនា​វដ្ដី​ France Football នឹង​ត្រូវ​ប្រកាស​អ្នក​ឈ្នះ នៅ​ថ្ងៃ​ទី៧ ខែ​ធ្នូ ឆ្នាំ​២០១៧។ បេក្ខភាព​ដែល​សង្ឃឹម​ខ្ពស់​ជាង​គេ គឺ Ronaldo និង Lionel Messi។

តើ​ប្រិយមិត្ត​គិត​ថា​កីឡាករ​ណា នឹ​ងឈ្នះ?

Ronaldo ជាមួយ​ពាន Ballon d'Or ទាំង ៤

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;