ភ្នំពេញ​ក្រោន និង​ក្រុម​ខ្លាំង​២ទៀត បំបាក់​គូ​ប្រកួត​ទក់សាច់​ដូចគ្នា

  • 2017-11-19 01:57:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​ភ្នំពេញ​ក្រោន បាន​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ​វេស្ទើន​ភ្នំពេញ ដោយ​លទ្ធផល ៣-០ ក្នុង​លីគ​កំពូល​កម្ពុជា ប្រចាំ​សប្តាហ៍ទី​២០ កាលពី​ម្សិលមិញ​នេះ។ ចំណែក​ក្រុម​ខ្លាំង​២ទៀត គឺ​បឹងកេត ក៏បាន​លត់​ក្រុម​អគ្គិសនី​កម្ពុជា ៤-១ និង​ណាហ្គាវើល បំបាក់ អាស៊ីអឺរ៉ុប ៤-១​ផងដែរ។

លទ្ធផល​នេះ​បាន​ធ្វើឲ្យ ភ្នំពេញ​ក្រោន មាន ៣៦​ពិន្ទុ​ស្មើ​ជាមួយ​ក្រសួង​ការពារ​ជាតិ ចំណែក​បឹងកេត និង​ណាហ្គាលវើល មាន ៤២​ពិន្ទុ នាំមុខ​ក្នុង​តារាង​វិញ ឈរ​ពីលើ​ព្រះខ័នរាជ​ស្វាយរៀង​ដែល​មាន ៤០ពិន្ទុ។

ទោះជា​យ៉ាងណា នៅថ្ងៃ​ទី១៩វិច្ឆិកា​នេះ ព្រះខ័នរាជ​ស្វាយរៀង នឹងត្រូវ​ប្រកួត​នាល្ងាច​នេះ​ដោយ​ស្វាគមន៍​ភ្ញៀវ ស៊ីម៉ាក់ វេលា​ម៉ោង ៦​ល្ងាច និង​ក្រសួង​ការពារ​ជាតិ ស្វាគមន៍​ភ្ញៀវ​គីរីវង់​សុខសែនជ័យ ម៉ោង ៦​ល្ងាច​ដូចគ្នា។ ១គូទៀត គឺជា​ការ​ជួបគ្នា​រវាង ខេមបូឌាន ថៃហ្គ័រ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នៅ​ម៉ោង ៣:៣០នាទី​រសៀល៕

ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​នៃការ​ប្រកួត​រវាង​វេស្ទើន​ភ្នំពេញ និង​ភ្នំពេញក្រោន នៅ​កីឡដ្ឋាន​​វេស្ទើន

អត្ថបទ៖ សំភី

អត្ថបទថ្មី
;