Buffon សម្រាកពីការលេងឲ្យ Juventus ក្រោយអ៊ីតាលីធ្លាក់ពី World Cup
- 2017-11-20 08:36:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Buffon សម្រាកពីការលេងឲ្យ Juventus ក្រោយអ៊ីតាលីធ្លាក់ពី World Cup
ចន្លោះមិនឃើញ
អ្នកចាំទី Gianluigi Buffon ត្រូវគ្រូបង្វឹកអនុញ្ញាតឲ្យសម្រាកពីការប្រកួតដែលក្រុម Juventus ប្រកួតចាញ់ Sampdoria កាលពីយប់មិញ បន្ទាប់ពីរូបគេជួបវិបត្តិផ្លូវចិត្ត នៅពេលដែលក្រុមអ៊ីតាលី មិនអាចឈានទៅលេងជុំផ្តាច់ព្រ័ត្រពានរង្វាន់ World Cup 2018 ។
លោក Massimiliano Allegri គ្រូបង្វឹកក្រុម Juventus បានសម្រេចផ្ដល់ពេលវេលាមួយរយៈ សម្រាប់អ្នកចាំទីវ័យ ៣៩ឆ្នាំរូបនេះ សម្រួលផ្នែកផ្លូវចិត្ត ដោយមិនដាក់រូបគេក្នុងជម្រើស ១១នាក់ដំបូង ហើយផ្ដល់តួនាទីអ្នកចាំទីនេះទៅឲ្យកីឡាករ Wojciech Szczesny វិញ។
អវត្តមានអ្នកចាំទីជម្រើសទីមួយ បានធ្វើឲ្យក្រុមសេះបង្កង់ ចាញ់ Sampdoria ក្នុងលទ្ធផល ៣-២ សម្រាប់ការប្រកួតសប្ដាហ៍ទី១៣ នៃក្របខ័ណ្ឌ Serie A ហើយបានឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងបណ្ដោះអាសន្ន។
Buffon ទំនងជាអាចចូលលេងវិញ នៅក្នុងការប្រកួតបន្ទាប់ ពេលប៉ះក្រុមខ្លាំងមកពីអេស្ប៉ាញ Barcelona នៅព្រឹត្តិការណ៍ UEFA Champions League វគ្គសន្សំពិន្ទុ នៅម៉ោង ២:៤៥ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ៕