LDP ប្រកាសមិនទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិនោះទេ
- 2017-11-20 09:12:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LDP ប្រកាសមិនទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិនោះទេ
ចន្លោះមិនឃើញ
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានប្រកាសបដិសេធមិនទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយអំណាចសាលដីកាតុលាការកំពូលកាលពីថ្ងៃទី១៦វិច្ឆិកានោះឡើយ។ នេះបើតាមលិខិតរបស់ LDP ផ្ញើទៅកាន់លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២០វិច្ឆិកានេះ។
លោក ខឹម វាសនា ប្រមុខបក្ស LDP បានសរសេរនៅលើទំព័រហ្វេសប៊ុកថា អាសនៈដែលដកហូតពីគណបក្សសង្គ្រោះជាតិយកមកបែងចែកនោះ គឺគ្មានតម្លៃបន្តិចសោះឡើយ សម្រាប់រូបលោក៕