ទោះឈ្នះ​នៅ Khmer Thai Fight តែ ឃឹម ឌីម៉ា មិន​​សប្បាយ​​ចិត្ត​ឡើយ

  • 2017-11-26 03:03:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឃឹម ឌីម៉ា ​បាន​ឈ្នះ​ពិន្ទុ​កីឡាករ​រុស្ស៊ី Mordinov ​ដោយ​ពិន្ទុ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ Khmer Thai Fight ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​ កាលពី​ថ្ងៃទី​២៥វិច្ឆិកា​ម្សិលមិញ។ ប៉ុន្តែ​អ្នក​ប្រដាល់​រូបនេះ បាន​បង្ហាញ​ពី​ភាព​មិន​សប្បាយចិត្ត​ឡើយ ដោយសារ​មូលហេតុ​២។

មូលហេតុ​ទី១ រូបគេ វាយ​មិន​ចេញ​សោះ ​ដូចជា​អាក់ៗ ​ធ្វើ​ឱ្យ​សមត្ថភាព​ខ្លួន​ប្រើ​មិន​អស់ និង​មិន​អាច​វាយ​ដៃ​គូ​ឱ្យ​សន្លប់​បាន។ មួយ​វិញ​ទៀត ​កត្តា​សំខាន់​នោះ គឺ​ ឃឹម ឌីម៉ា ទើប​តែ​ជា​សះស្បើយ​ពី​របួស​ដៃ ដូច្នេះ​ហើយ​ទើប​បាន​ជា​មិន​អាច​ប្រើប្រាស់​វា​ឱ្យ​បាន​លឿន និង​ល្អ តាម​ចិត្ត​ចង់​បាន។

ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​របស់​កម្ពុជា​រូបនេះ ​បាន​យក​ឈ្នះ​កីឡាករ​រុស្ស៊ី​ដោយ​ពិន្ទុ ដោយ​ការ​ប្រកួត​៣​ទឹក​មក​នោះ រូបគេ​បាន​ព្យាយាម​វាយ​កែង​ជា​ច្រើន ប៉ុន្តែ​ហាក់​ដូចជា​មិន​ទទួល​បាន​ផល​ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​ពី​មុន​ទេ៕

ខាងក្រោមនេះ ជា​សកម្មភាព​នៃការប្រកួតរវាង ឃឹម ឌីម៉ា និង Mordinov

ប្រភព៖ Sabay News ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;