សម្តេចក្រុមព្រះ៖ ហ៊្វុនស៊ិនប៉ិច សង្ឃឹមទទួលបានអាសនៈច្រើនជាង៤១ ក្នុងការបោះឆ្នោត ២០១៨
- 2017-11-28 10:40:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្តេចក្រុមព្រះ៖ ហ៊្វុនស៊ិនប៉ិច សង្ឃឹមទទួលបានអាសនៈច្រើនជាង៤១ ក្នុងការបោះឆ្នោត ២០១៨
ចន្លោះមិនឃើញ
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានបង្ហាញក្ដីសង្ឃឹមថាគណបក្សហ៊្វុនស៊ិនប៉ិច នឹងទទួលបានអាសនៈច្រើនជាង ៤១ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ ខាងមុខនេះ។
សម្តេចក្រុមព្រះ បានមានព្រះបន្ទូលប្រាប់ក្រុមអ្នកកាសែតយ៉ាងដូច្នេះ នៅក្រោយពិធីស្បថនៅព្រះបរមរាជវាំង នារសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះ។
ក្រោយស្បថរួចរាល់ហើយ តំណាងរាស្ត្រថ្មីទាំង ៤៤អង្គ/រូប នឹងក្លាយជាអ្នកតំណាងរាស្ត្រពេញលេញ ក្នុងការបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ។ តំណាងរាស្ត្រទាំង ៤៤រូបនេះ បានទទួលអាសនៈនៅក្នុងសភា តាមអំណាចច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលប្រកាសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ៕