រឿង "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ឈ្នះ​ពាន​អន្តរជាតិ​មួយ​ទៀត

  • 2017-11-29 03:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ភាពយន្ត "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ឬ "First They Killed My Father” បាន​ឈ្នះ​ពាន​រង្វាន់​មួយ​ពី​ស្ថាប័ន​​វាយ​តម្លៃ​ខ្សែ​ភាពយន្ត​ដ៏​ល្បី​នៅ​ញូវយ៉ក ​សហរដ្ឋ​អាមេរិក The National Board of Review (NBR)។

អ្នកស្រី អេនជេលីណា ជូលី អ្នកដឹកនាំ​រឿង និង​អ្នកស្រី អ៊ឹង លួង អ្នក​និពន្ធ​សៀវភៅ First They Killed My Father
តាម​រយៈ​ការ​ប្រកាស​លទ្ធផល​របស់ NBR កាលពី​ថ្ងៃ​ទី២៨ វិច្ឆិកា​ម្សិលមិញ​នេះ បាន​ឲ្យ​ដឹង​ថា ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី អេនជេលីណា​ ជូលី​ (Angelina Jolie) បាន​ឈ្នះ​ពាន​រង្វាន់​ NBR Freedom of Expression Award ដែល​ជា​ពាន​មួយ​ក្នុង​ចំណោម​ពាន​រង្វាន់​ជាច្រើន​ទៀត​របស់ NBR ប្រចាំ​ឆ្នាំ​២០១៧។

ពាន​រង្វាន់​សំខាន់ៗ​ផ្សេង​ទៀត មាន​ដូច​ខាង​ក្រោម

  • ភាពយន្ត​ល្អ​បំផុត៖ The Post

  • ភាពយន្ត Animation ល្អ​បំផុត៖ COCO

  • ខ្សែ​ភាពយន្ត​និយាយ​ភាសា​បរទេស​ល្អ​បំផុត៖ Foxtrot

  • អ្នកដឹកនាំ​រឿងល្អ​បំផុត៖ Greta Gerwig ដឹកនាំ​រឿង Lady Bird

  • តួ​សម្ដែង​ប្រុស​ល្អ​បំផុត៖ Tom Hanks សម្ដែង​ក្នុង​រឿង The Post

  • តួសម្ដែង​ស្រី​ល្អ​បំផុត៖ Meryl Streep សម្ដែង​ក្នុង​រឿង The Post

  • តួ​រង​ប្រុស​ល្អ​បំផុត៖ Willem Dafoe សម្ដែង​ក្នុង​រឿង The Florida Project

  • តួ​រង​ស្រី​ល្អ​បំផុត៖ Paul Thomas Anderson សម្ដែង​ក្នុង​រឿង Phantom Thread

គួរ​បញ្ជាក់ថា "មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ" ត្រូវ​បាន​យក​ទៅ​ចាក់​បញ្ចាំង​លើ​បណ្ដាញ​អនឡាញ Netflix កាលពី​ខែ​កញ្ញា​កន្លង​ទៅ។ ខ្សែភាពយន្ត​ដែល​រៀបរាប់​អំពី​ដំណើរ​ខ្សែ​ជីវិត​ក្នុង​របប​ខ្មែរ​ក្រហម​របស់​អ្នកស្រី​ អ៊ឹង​ លួង (អ្នកនិពន្ធ) នេះ ធ្លាប់​ត្រូវ​បាន​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្នុង​មហោស្រព​ខ្សែ​ភាពយន្ត​អន្តរជាតិ​មួយ​ចំនួន​ផងដែរ ដូចជា Telluride Film Festival នៅ​សហរដ្ឋ​អាមេរិក និង Toronto International Film Festival នៅ​កាណាដា​ជាដើម។ ខ្សែ​ភាពយន្ត​នេះ ក៏​ជា​បេក្ខភាព​មួយ ក្នុង​ចំណោម​បេក្ខភាព​ជាច្រើន​ទៀត ដែល​ត្រូវ​ប្រជែង​យក​ពាន Best Foreign Language Film នៅ​កម្មវិធី​ប្រគល់​ពាន​រង្វាន់​អូស្ការ​ លើក​ទី ៩០ នា​ដើម​ឆ្នាំ​ក្រោយ​ផងដែរ៕

ទស្សនា​សកម្មភាព​មួយចំនួន​នៃការ​ថត​ខ្សែ​ភាពយន្ត​ First They Killed My Father នៅ​ខេត្ត​បាត់ដំបង​នា​ពេល​កន្លង​មក ដូច​ខាង​ក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;