Microsoft បង្ហើបតួលេខអ្នកប្រើប្រព័ន្ធប្រតិបត្តិការ Windows
- 2017-11-30 01:39:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Microsoft បង្ហើបតួលេខអ្នកប្រើប្រព័ន្ធប្រតិបត្តិការ Windows
ចន្លោះមិនឃើញ
លោក Satya Nadella នាយកប្រតិបត្តិ Microsoft បានឲ្យដឹងកាលពីម្សិលមិញនេះថា គិតមកទល់នឹងបច្ចុប្បន្ន ឧបករណ៍ដែលកំពុងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows មានចំនួន ៦០០លានគ្រឿង ពាសពេញពិភពលោក។ តួលេខនេះ កើនឡើងប្រមាណ ១០០លានគ្រឿង បើធៀបនឹងខែឧសភាកន្លងទៅដែលមានឧបករណ៍ប្រើ Windows ត្រឹម ៥០០លានគ្រឿងប៉ុណ្ណោះ។
ឧបករណ៍ទាំង៦០០លានគ្រឿងនោះ រាប់បញ្ចូលទាំងកុំព្យូទ័រ, Tablet, Xbox One, ក្ដារខៀនឆ្លាតវៃ Surface Hub, ស្មាតហ្វូន និងវ៉ែនតាទំនើប HoloLens។ យ៉ាងណាមិញ ការកើនឡើងនេះមិនមែនជាតួលេខដែល Microsoft ចង់បាននោះទេ។ កាលពីមុន Microsoft ធ្លាប់បានកម្រិតគោលដៅថា នៅត្រឹមឆ្នាំ២០១៨ខាងមុខ នឹងធ្វើឲ្យមានអ្នកប្រើ Windows ដល់ ១ពាន់លាននាក់៕