មូលហេតុដែលអ្នកគួរ Update ទៅកាន់ iOS11.2 ឥឡូវនេះ
- 2017-12-04 08:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុដែលអ្នកគួរ Update ទៅកាន់ iOS11.2 ឥឡូវនេះ
ចន្លោះមិនឃើញ
បញ្ហាកំហុសមួយនៅ iOS11 កាលពីពេលថ្មីៗកន្លងទៅ បានកើតឡើង បន្ទាប់ពីអ្នកប្រើប្រាស់មួយចំនួនជួបប្រទះនឹងការគាំងរយៈពេលខ្លីលើ iPhone, iPad និង iPod Touch ហើយថែមទាំង Restart ទៅកាន់ Lockscreen ទៀតផង។
បញ្ហានេះ ត្រូវបានរកឃើញថា បានបង្កឲ្យ iDevices ឡើងកម្ដៅ រួចទើបឈានដល់ Restart ទៅកាន់ Lockscreen ។ វាត្រូវបានគេរកឃើញតាំងពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ មកម្ល៉េះ។
ដើម្បីដោះស្រាយបញ្ហានេះ Apple ក៏បានបញ្ចេញកំណែ Update ភ្លាមៗ គឺ iOS 11.2 ។ ក្នុងករណីដែលមិនអាច Update បាន គេត្រូវចូលទៅកាន់ Settings > Notifications រួចបិទ Allow Notifications នៅលើ Apps និមួយៗ។ បន្ទាប់មក ចូលទៅ General > Software Update រួច Update ទៅកាន់ iOS 11.2 ។ ហើយត្រូវចូលទៅ Settings > Notifications ដដែល ដើម្បីបើក Allow Notifications លើកម្មវិធីនានាវិញម្ដងទៀត៕