បកស្រាយមូលហេតុដែលក្រុមរបស់កែវ សុខផេង ជាប់លេខ៣ តែបានឡើងទៅលីគកំពូល
- 2017-12-12 04:34:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បកស្រាយមូលហេតុដែលក្រុមរបស់កែវ សុខផេង ជាប់លេខ៣ តែបានឡើងទៅលីគកំពូល
ចន្លោះមិនឃើញ
ថ្មីៗនេះ មានការលើកជាសំណួរជាច្រើនទាក់ទងនឹងក្លឹបដែលកីឡាករ កែវ សុខផេង ទើបតែផ្ទេរទៅ ដោយសារតែក្លឹប PKNP FC បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ នៅលីគលំដាប់ទីពីរម៉ាឡេស៊ី តែបានឡើងទៅលេងនៅលីគកំពូល។ បើតាមច្បាប់ មានតែក្រុមលេខ១ និងលេខ២ ប៉ុណ្ណោះដែលអាចចូលរួមជាមួយលីគកំពូលរដូវកាលក្រោយបានដោយស្វ័យប្រវត្តិ។
ចំពោះមូលហេតុ ដោយសារតែក្លឹប T-Team បានប្រកាសថា ខ្លួននឹងក្លាយជាក្រុមឈុតទី២របស់ក្រុម Terengganu FC ។ ចំណែកក្លឹប Felda United បានបរាជ័យក្នុងការទទួលបានអាជ្ញាប័ណ្ណ សម្រាប់ប្រកួតប្រជែងក្នុងលីគកំពូល។ ដូច្នេះ ក្លឹបទាំងពីរ នឹងត្រូវជំនួសវិញដោយក្លឹបលេខ៣ (PKNP FC) និងលេខ៤ (Johor Darul Ta'zim II) មកពីលីគទីពីរម៉ាឡេស៊ី។ ប៉ុន្តែ ដោយសារ Johor Darul Ta'zim II ជាក្រុមឈុតទី២ របស់ Johor Darul Ta'zim ដែលកំពុងលេងនៅលីគកំពូលស្រាប់ ដូច្នេះ ត្រូវផ្ទេរទៅឲ្យក្រុមលេខ៥ (Negeri Sembilan)។
សូមបញ្ជាក់ថា ក្លឹបដែលជាជើងឯកលីគទីពីរម៉ាឡេស៊ី រដូវកាល២០១៧ គឺ Kuala Lumpur ខណៈលេខ២ បានលើ Terengganu FC ដែលកីឡាករកម្ពុជា ធារី ចន្ថាប៊ីន បានផ្លាស់ទៅចូលរួមកាលពីពេលថ្មីៗនេះ៕