ចេញ​រូបរាង iPad X ដោយ​មាន​ភ្ជាប់​មក​ជាមួយ​ប៊ិច​ទៀតផង

  • 2017-12-14 03:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPad Pro + iPhone X = iPad X ជា​គំរូ​រចនា​ថ្មី​របស់​លោក Martin Hajek ដែល​លោក​បានស្រមៃ​គូសវាស​ iPad ជំនាន់​ក្រោយ​ នឹង​មាន​រាង​ស្ដើង ទំហំ​អេក្រង់ ១២,៩​អ៊ិង ដោយ​ផ្ទៃ​អេក្រង់​លាត​ពេញ​ដូច​ត្រកូល X។

តាមការ​រចនា​នោះ iPad X នឹង​មាន​បំពាក់​មុខងារ​ពិសេស TrueDepth Camera គាំទ្រ​ការ​ស្កេន​ផ្ទៃ​មុខ​ដោះ​សោ​និង​ការ​កម្សាន្ត​ជាមួយ Animoji បន្សំ​នឹង​ការ​ប្រើប្រាស់ Apple Pencil ដ៏​ស៊ីវិល័យ​ថែម​ទៀត​ផង។

មានការ​លេច​ឮ​កន្លង​ទៅ​ថា iPad X មាន​ការ​រចនា​រូបរាង​ស្រដៀង​គ្នា iPad Pro ឆ្នាំ ២០១៨។ វា​បាន​ដក​ប៊ូតុង Home ចេញ​ពី​ផ្ទៃ​អេក្រង់ ហើយ​ប្រើ​មុខងារ​ Face ID ជំនួស​ដោយ​ Touch ID នា​ពេល​បច្ចុប្បន្ន​វិញ៕

ប្រភព៖ Martinhajek ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី
;