តារា​សម្ដែង​ជើង​ចាស់ អម្ពរ ទេវី គ្រោង​មក​កម្ពុជា​វិញ នា​ដើម​ឆ្នាំ​២០១៨

  • 2017-12-14 23:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ជើងចាស់ អ្នកនាង អម្ពរ ទេវី គ្រោង​នឹង​មក​ស្រុកកំណើត​របស់​ខ្លួន​នា​ដើមឆ្នាំ​២០១៨ ដើម្បី​ថត​ខ្សែរ​ភាពយន្ត​ភាគ​រឿង​ថ្មី ដែល​គេ​ដឹង​ថា នឹង​មាន​ការ​សម្រិតសម្រាំង​ប្លង់​យ៉ាង​ល្អ​ ​សម្រាប់​តារា​ឯក ជំនាន់​ទសវត្សរ៍ ៩០​រូប​នេះ​។

​បើតាមប្រភព​ស្នើរ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ បាន​បង្ហើប​ប្រាប់ថា ក្នុងអំឡុង​ខែកុម្ភៈ ឆ្នាំ ២០១៨ ខាងមុខនេះ អ្នកនាង អម្ពរ ទេវី នឹងធ្វើ​ដំណើរ​ពី​អាមេរិក មកកាន់​កម្ពុជា​សាជាថ្មីម្ដងទៀត ក្នុង​គោលបំណង​ថត​រឿង​ភាគ​ថ្មី​ឲ្យ​ផលិតកម្ម​ក្នុងស្រុក​មួយ​គឺ​រឿង “​ឆន្ទា​”ដោយ​មាន​រយៈពេល ២ ខែ ទើប​ថត​ចប់។​

​ប្រភព​ដដែល​បន្តថា ​តារា​សម្តែង អ្នកនាង អម្ពរ ទេវី សម្ដែង​ជា​តួអង្គ “​ឆន្ទា​” រឿង​ភាគ​ថ្មី “​ឆន្ទា​” តែម្ដង ទើប​តម្រូវ​ឲ្យ​នាង ស្នាក់នៅ​កម្ពុជា​រយៈពេល​យូរ ទម្រាំ​តែ​ថត​ចប់ ព្រោះ​មាន​ប្លង់​សំខាន់ៗ​ ជាច្រើន​ដែល​ត្រូវ​ថត​។ រឿង “​ឆន្ទា​” ខ្ញុំ​ជឿជាក់ថា អ្នកនាង អម្ពរ ទេវី នឹង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​ពុក​ម៉ែ​បងប្អូន ហើយ​ក្រោយពី​ថត រឿង​នោះ នឹងត្រូវ​ដាក់បញ្ចាំ​ង​នៅ​ទូរទស្សន៍​ក្នុងស្រុក​១ បន្ទាប់ពី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​រួចរាល់​។ ដោយសារតែ​តម្រូវ​ការថត​រយៈពេល ​យូរ​ដូច្នេះហើយ ទើប​ខាង​ផលិត​កម្មបាន ត្រៀម​ប្លង់​សម្រាប់តែ​អ្នកនាង អម្ព ទេវី ដែល​មកដល់​ភ្លាម​ គឺ​ចាប់ផ្តើម​ថត​ប្លង​របស់​នាង​តែម្តង​។

​ទោះជា​យ៉ាងណា ការអះអាង​បែបនេះ នៅតែ​មិន​ប្រាកដថា តារា​សម្តែង​ឆ្នើម​ខាងលើ​នឹង​មកដល់​កម្ពុជា ក្នុងអំឡុង​ពេលណា​នោះទេ ដោយ​គ្រាន់តែ​ដឹងថា ពេលនេះ អ្នកនាងកំពុង​រត់ការ​ដាក់​ច្បាប់​កន្លែង ការងារ​នៅ​សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​ពេល​មក​ស្រុកកំណើត​នឹង​ចាប់ដំណើរការ​ថត​ភាពយន្ត​ភ្លាមៗ ព្រោះតែ​ពេលវេលា​មិនអាច​កំណត់ច្បាស់លាស់​។

​ចំណែក ផលិតកម្ម LD Picture ក៏បាន​បង្ហើប​ប្រាប់ថា តារា​សម្តែង​មាន​ប្រជ្រុយ​ស្នេហ៍ អម្ព ទេវី នឹងចូលរួម​សម្តែង​ឲ្យ​ផលិតកម្ម​របស់ខ្លួន​ក្នុង រឿង “​កាកី​” ប៉ុន្តែ​មិន​បញ្ចេញ​ឲ្យ​ដឹងថា​នឹង​សម្តែង​តួអង្គ អ្វី​នៅឡើយ​ទេ ខណៈពេលដែល​តារា​​រូបនេះ​ បានធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ខ្លាំង​លើ​នៅក្នុង​វិស័យ ភាពយន្ត​ខ្មែរនៅ​ដំណាក់កាល​មួយរយៈ​ពេល​ចុង​ក្រោយនេះ​៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;