លោក ខឹម វាសនា ប្រកាស​ថា នឹង​មិន​ឈរ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ នោះ​ទេ

  • 2017-12-17 04:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​ប្រកាស​ចំពោះ​មុខ​សមាជិក​ខ្លួន​ថា នៅក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​រាស្ត្រ អាណត្តិ​ទី៦ ឆ្នាំ​២០១៨ ខាង​មុខ​នេះ លោក​ប្រហែល​ជា​មិន​ឈរឈ្មោះ​ទេ គឺ​ទុក​ឲ្យ​សមាជិក​ជា​អ្នក​ឈរឈ្មោះ​វិញ។ ការ​ប្រកាស​នេះ ក្នុង​វេទិកា​ជួបជុំ​សមាជិក នៅព្រឹក​ថ្ងៃទី​១៧ ខែ​ធ្នូ​នេះ នៅ​ទីស្នាក់ការ​កណ្តាល​ LDP សង្កាត់​បឹងកក់២ ខណ្ឌទួលគោក។

លោក​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «អាណត្តិ​នេះ ភាគរយ​ច្រើន ប្រហែល​ជា​អត់​ឈរ​ឈ្មោះ​ទេ ទុក​ឲ្យ​បងប្អូន​ឈរ​ចុះ។ គេថា​ខ្ញុំ​ចង់​ធ្វើ​នាយក​រដ្ឋមន្ត្រី ខ្ញុំ​មិន​ធ្វើ​នាយក​រដ្ឋមន្ត្រី​ទេ ការងារ​ច្រើន​ណាស់»។

លោក ខឹម វាសនា ក្នុងអំឡុងចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧

គួរ​រំលឹក​ថា កាលពី​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​រដ្ឋសភា ឆ្នាំ​២០១៣ គណបក្ស LDP មិន​ទទួល​បា​នអាសនៈ​នោះទេ។ ទោះជា​យ៉ាងណា ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពីខែ​វិច្ឆិកា គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​សម្រេច​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅឲ្យ​គណបក្ស​មួយ​ចំនួន ក្នុងនោះ​រួមមាន LDP ផងដែរ ប៉ុន្តែ​គណបក្ស​នេះ បាន​ប្រកាស​បដិសេធ​មិន​ទទួល​យក​ឡើយ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;