ម៉ូតូ​ស៊េរី​ថ្មី​របស់ Yamaha ជា​ដៃ​គូ​ប្រជែង​នឹង Honda PCX

  • 2017-12-18 10:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ Yamaha ឥណ្ឌូណេស៊ី​បាន​បង្ហាញ​ចេញ​​ម៉ូតូ​ម៉ូដែល​ NMax 155 ឆ្នាំ​ ២០១៨ ដែល​នឹង​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​របស់​ PCX ដែល​ទើប​ចេញ​ស៊េរី​ ២០១៨ ថ្មីៗ​នេះ​ដែរ។

ម៉ូតូ​អូតូ​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៥ ហើយ​គិត​​ត្រឹម​ខែ​តុលា​ឆ្នាំ​ ២០១៧ នេះ​ លក់​ចេញ​បាន​ជាង​ ៥៦០ ០០០ គ្រឿង។ ចំពោះ​ Yamaha NMax ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨ នេះ​មាន​ការ​កែប្រែ​រូបរាង​ខាង​ក្រៅ​បន្តិច​បន្តួច​, មាន​ប្រើ​កុងទ័រ​ឌីជីថល​ គួប​ផ្សំ​នឹង​កែប​អង្គុយ​​ឌីហ្សាញ​ថ្មី។

យ៉ាន់​​​ម៉ូតូ​មាន​រចនា​ដោយ​ពណ៌​មាស​ មើល​ទៅ​កាន់​តែ​លេច​ធ្លោ​ និង​កាលីប, មាន​ប្រើ​សម្បក​កង់​គ្មាន​ពោះវៀន​ និង​មាន​បំពាក់​ដោយ​អំពូល​ភ្លើង​ LED ថែម​ទៀត​ផង។ អាច​ផ្ទុក​ប្រេង​ឥន្ធនៈ​បាន​ ៦,៦ លីត្រ និង​មាន​ទម្ងន់​ ១២៧ គីឡូក្រាម។

Yamaha NMax ឆ្នាំ​ ២០១៨ នេះ​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​​ចំណុះ​ ១៥៥ សេសេ ជា​មួយ​បច្ចេកវិទ្យា​ VVA អាច​ផលិត​កម្លាំង​បាន​ ១៥ សេះ។ ហ្វ្រាំង​ម៉ូតូ​ជា​ប្រភេទ​ហ្វ្រាំង​ថាស​ ហើយ​ក៏​មាន​ជម្រើស​ជា​ហ្វ្រាំង​ ABS ផង​ដែរ។

តម្លៃ​របស់​ NMax ឆ្នាំ​ ២០១៨ មាន​ចាប់​ពី​ ១ ៨៤០ ដុល្លារ​ សម្រាប់​ប្រភេទ​ហ្វ្រាំង​ថាស​ និង ២ ១០០ ដុល្លារ​ចំពោះ​ប្រភេទ​ហ្វ្រាំង​ ABS ជា​តម្លៃ​លើ​ទីផ្សារ​ប្រទេស​ឥណ្ឌូណេស៊ី៕​

ប្រភព៖ Indian Autos Blog ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;