ក្លឹប​ម៉ាឡេស៊ី Terengganu របស់​ធារី ចន្ថាប៊ីន នឹងធ្វើ​ដំណើរ​មក​​ប៉ះ​ក្លឹប​៣ នៅ​​កម្ពុជា

  • 2017-12-20 02:16:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់ Terengganu FC នៅ​លីគកំពូល​ម៉ាឡេស៊ី នឹង​ធ្វើដំណើរ​មក​ប្រកួត​មិត្តភាពត្រៀម​រដូវកាល​ថ្មី (Pre-season) នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ដើម​ខែ​ក្រោយ​នេះ (មករា ២០១៨) ដោយ​ប៉ះ​ក្លឹប​បាល់ទាត់​ ៣ នៅ​លីគ​កំពូល​កម្ពុជា គឺ ព្រះខ័នរាជ​ស្វាយរៀង ក្រសួងការពារជាតិ និង​ភ្នំពេញក្រោន។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លឹប Terengganu FC។

ព័ត៌មាន​នៃ​ការ​ប្រកួត ត្រូវ​បាន​ក្លឹប Terengganu បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន
កម្មវិធី​ប្រកួត​មិត្តភាព​នោះ មាន​ដូច​ខាងក្រោម៖
  • ថ្ងៃ៦ មករា៖ ព្រះខ័នរាជ​ស្វាយរៀង vs Terengganu FC ម៉ោង ៦:៣០ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ

  • ថ្ងៃ៨ មករា៖ ក្រសួង​ការពារជាតិ vs Terengganu FC ម៉ោង ៦:៣០នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ

  • ថ្ងៃ​៩ មករា៖ ភ្នំពេញក្រោន vs Terengganu FC ម៉ោង ៦:៣០នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ

គួរ​បញ្ជាក់ថា Terengganu FC ជា​ក្លឹប​ដែល​ទើប​ឡើង​មក​លេង​លីគ​កំពូល​ម៉ាឡេស៊ី​រដូវកាល​ ២០១៨ ខាងមុខ ក្រោយ​ជាប់​លេខ២ នៅលីគ​លំដាប់​ទី២ កាលពី​រដូវកាល​មុន។ ក្លឹប​នេះ មាន​កីឡាករ​បរទេស​ ៥នាក់ ដែល​រួម​មាន ធារី ចន្ថាប៊ីន របស់​កម្ពុជា​ផងដែរ៕

កីឡាករ​បរទេស​ទាំង ៥នាក់របស់​ក្លឹប Terengganu FC (រូបភាព៖ Terengganu FC FB page)

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;