Lexus RX 2020 ចេញតម្លៃលក់ហើយ!

  • 2019-09-09 10:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ Lexus ប្រចាំ​សហរដ្ឋអាមេរិក បាន​បង្ហាញ​ចេញ​តម្លៃ​ផ្លូវ​ការ​របស់​​រថយន្ត​ម៉ូដែល​ RX ស៊េរី​ឆ្នាំ ២០២០ ដែល​ការ​​ផលិត​បាន​ចាប់​ផ្ដើម​រួច​ហើយ និង​​បញ្ចេញ​ទៅ​ដល់​​តំណាង​ចែក​ចាយ​ឆាប់ៗ។

Lexus RX មាន​ចែក​ចេញ​ជា​ ៦ ប្រភេទ​ដូច​ខាង​ក្រោម ៖

  • RX 350 តម្លៃ​ចាប់​ពី ៤៤ ១៥០ ដុល្លារ ​​

  • RX 350 F Sport តម្លៃ​ចាប់​ពី ៤៧ ៩៥០ ដុល្លារ

  • RX 350L តម្លៃ​ចាប់​ពី ៤៧ ៣០០ ដុល្លារ

  • RX 450h តម្លៃ​ ៤៦ ៧៥០ ដុល្លារ

  • RX 450h F Sport តម្លៃ ៥០ ៥៥០ ដុល្លារ

  • RX 450hL តម្លៃ​ ៥០ ៤៦០ ដុល្លារ

​រថយន្ត RX ឆ្នាំ ២០២០ បាន​បង្ហាញ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​ឧសភា ដោយ​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​បន្តិច​បន្តួច។ រថយន្ត​នេះ​មាន​បន្ថែម​ជម្រើស​ពណ៌​ថ្មី​គឺ Moonbeam Beige Metallic និង​ Nori Green Pearl គួប​ផ្សំ​នឹង​ឈុត​យ៉ាន់​ថ្មី​ផង​ដែរ។

ចំពោះ​ប្រភេទ​ប្រើ​​ប្រេង​សាំង​ធម្មតា​ ប្រើ​ប្រាស់​ម៉ាស៊ីន​ចំណុះ ៣,៥ លីត្រ ៦ ស៊ីឡាំង ផលិត​កម្លាំង​​បាន​ ២៩៥ សេះ ចំណែក​ប្រភេទ Hybrid ប្រើ​ម៉ាស៊ីន​ដូច​​គ្នា ប៉ុន្តែ​បន្ថែម​ម៉ូទ័រ​អគ្គិសនី​​ដែល​អាច​បង្កើត​កម្លាំង​សរុប ៣០៨ សេះ៕

ចុចអាន ៖ Corolla រូបរាងថ្មីលក់នៅថៃជាផ្លូវការ តម្លៃចាប់ពីជាង ២ ម៉ឺនដុល្លារ

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី
;