Corolla រូបរាងថ្មីលក់នៅថៃជាផ្លូវការ តម្លៃចាប់ពីជាង ២ ម៉ឺនដុល្លារ

  • 2019-09-04 02:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Motor Thailand បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Corolla Altis ​ស៊េរី​ថ្មី ដែល​ជា​រថយន្ត​ជំនាន់​ទី ១២ មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី និង​ប្រើ​ប្រាស់​គ្រោង​​ឆ្អឹង​ថ្មី​ផង​ដែរ។

​រថយន្ត​ ​Corolla ដែល​ដាក់​លក់​នៅ​​ទីផ្សារ​អាស៊ាន​នេះ​គឺ​មាន​រូបរាង​ដូច​ជា​ Corolla Sedan ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​រូបរាង​របស់​វា​ខុស​ពី​ប្រភេទ​ដែល​លក់​នៅ​សហរដ្ឋអាមេរិក​បន្តិច​បន្តួច។

Corolla Altis មាន​ដាក់​លក់​ ៦ ប្រភេទ ដែល​មាន​ទាំង​ប្រភេទ​ប្រើ​សាំង​​សុទ្ធ​ និង Hybrid។ តម្លៃ​មាន​ចាប់​ពី​ប្រមាណ ២៧ ០០០ ដុល្លារ សម្រាប់​ប្រភេទ 1.6 Limo, និង​​ប្រមាណ ២៨ ៣០០ ដុល្លារ​សម្រាប់​ប្រភេទ​ 1.6G។ មាន​​មួយ​ទៀត​ជា​ប្រភេទ GR Sport តម្លៃ​​ប្រមាណ ៣២ ៦០០ ដុល្លារ​ មាន​ម៉ាស៊ីន ១,៨ លីត្រ។

ចំពោះ​ម៉ូដែល Hybrid វិញ​មាន​ចាប់​ពី​តម្លៃ​ប្រមាណ ៣០ ៦០០ ដុល្លារ​ សម្រាប់​ប្រភេទ Entry, ប្រភេទ Mid មាន​តម្លៃ​​ប្រមាណ ៣២ ៣០០ ដុល្លារ និង​ប្រភេទ High មាន​តម្លៃ​ប្រមាណ ៣៥ ៩០០ ដុល្លារ។

ជា​ស្តង់ដារ​រថយន្ត​នេះ​មាន​បំពាក់​អំពូល​មុខ​ប្រភេទ Halogen, អំពូល​ក្រោយ​ LED និង​យ៉ាន់​ Alloy ១៥ អ៊ីញ​ជា​ដើម។ ផ្នែក​សុវត្ថិភាព​វិញ គ្រប់​ម៉ូដែល​គឺ​មាន​ពោង​សុវត្ថិភាព ៧ និង​មុខងារ​រក្សា​លំនឹង​រថយន្ត។ ចំណែក​ប្រភេទ Hybrid High គឺ​មាន​កញ្ចប់​សុវត្ថិភាព Toyota Safety Sense ដែល​មាន​មុខងារ​ជំនួយ​ដល់​ការ​បើកបរ​ជា​ច្រើន៕​

ចុចអាន ៖ ​រក​ឃើញ​រថយន្ត​ស្តេច​ល្បឿន​ថ្មី ​រត់​ដល់​ ៤៩០ គ.ម/ម៉ ​លឿន​ជាង​គេ​បំផុត​ក្នុង​លោក​

ប្រភព៖ paultan ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម
;