នាយក​រដ្ឋ​មន្ត្រី​ឡាវ នឹង​អញ្ជើញ​មក​កម្ពុជា​ដើម្បី​ពិភាក្សា​បញ្ហា​ព្រំដែន

  • 2019-09-11 04:25:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លើយតបតាមការអញ្ជើញរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជា​ណា​ចក្រកម្ពុជា លោក ថង​លូន ស៊ីស៊ូលីត នាយក​រដ្ឋ​មន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹង​ដឹក​នាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចផ្លូវការ នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជាពីថ្ងៃទី ១២-១៣ ខែកញ្ញា ឆ្នាំ២០១៩។ នាយក​រដ្ឋ​មន្រ្តី​ទាំង​ពីរ នឹង​មាន​កិច្ច​ប្រជុំ​ទ្វេភាគី​ដែល​ផ្តោត​ការ​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ច​សហប្រតិបត្តិការទ្វេភាគី និងបញ្ហាព្រំដែន។

លោក ថង​លូន ស៊ីស៊ូលីត នាយក​រដ្ឋ​មន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

ក្រោយកិច្ចប្រជុំ នាយករដ្ឋមន្រ្តីទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន និងធ្វើសេចក្តីប្រកាសព័ត៌មានរួមគ្នា។

ក្នុងអំឡុងពេលស្នាក់នៅ កម្ពុជា នាយករដ្ឋមន្រ្តីឡាវ នឹង​អញ្ជើញ​ដាក់កម្រងផ្កានៅវិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប​ព្រះ​ករុណា​ព្រះ​បាទសម្ដេច ព្រះនរោត្ដម​​ សីហនុ «ព្រះបរមរតនកោដ្ឋ» អតីត​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

ក្នុង​អំឡុង​ទស្សនកិច្ចនេះដែរ នាយករដ្ឋមន្រ្តីឡាវ ក៏នឹង​ចូល​ជួប​សំដែង​ការ​គួរ​សម​ដាច់​ដោយ​ឡែក​ពីគ្នាជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និង​សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ ​

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ថងលូន ស៊ីស៊ូលីត នៅកម្ពុជា នឹង​រួម​ចំណែក​កាន់​តែ​ប្រ​សើរ​ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និង​កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងឡាវ៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទពេញនិយម
;