មេទ័ពអាមេរិក៖ កងទ័ពអាមេរិកមានបំណងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកងទ័ពកម្ពុជា

  • 2019-09-10 10:13:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកនាយឧត្តមសេនីយ៍ រូប៊ឺត ប្រោន (Robert B. Brown) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វិក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅសន្និសិទមេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលធ្វើនៅប្រទេសថៃ។

ជំនួបពិភាក្សារវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា-មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វិក គឺដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ ក្នុងជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វីក បានបញ្ជាក់ថា កងទ័ពសហរដ្ឋអាមេរិក មានបំណងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយនឹងកងទ័ពកម្ពុជា។ នាយឧត្តមសេនីយ៍ សង្ឃឹមថា ទៅថ្ងៃអនាគត កងទ័ពនៃប្រទេសទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ជាការឆ្លើយតប មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ស្វាគមន៍ចំពោះបំណងដែលចង់បង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

សូមជម្រាបថា នៅសន្និសិទមេបញ្ជាការកងទ័ពជើងគោក តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលធ្វើនៅប្រទេសថៃ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភាក្សាករងារជាមួយលោកឧត្តមសេនីយ៍ឯក ចាង មីញកៃ មេបញ្ជាការរង កងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន។ លោកឧត្តមសេនីយ៍ឯក ម៉ាកៃរូក អាល់ប៊ែកតូ មេបញ្ជាការកងទ័ពជើងគោក នៃសាធារណៈរដ្ឋហ្វីលីពីន។ ឧត្តមសេនីយ៍ឯកបំរុង ង្វៀន តឹនគឿង អគ្គសេនាធិការរង នៃកងទ័ពប្រជាជនវៀតណាម និងនាយឧត្តមសេនីយ៍ រូប៊ឺត ប្រោន (Robert B. Brown) មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក តំបន់ប៉ាស៊ីហ្វីក ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ៕

ចុចអាន៖

អត្ថបទ៖ កុសល

អត្ថបទពេញនិយម
;