​ស្បែក​ជើង​ពិសេស​ថ្មី​របស់ Messi បើក​ឲ្យ​អ្នក​រាល់គ្នា​អាច​ទិញ​បាន

  • 2019-10-17 04:53:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡា Adidas បាន​ប្រកាស​ចេញ​ផលិតផល​ស្បែកជើង​ថ្មី​មួយ​ ដែល​រចនា​យ៉ាង​ពិសេស​ដើម្បី​គម្រប់​ខួប ១៥ ​ឆ្នាំ​នៃ​អាជីព​បាល់ទាត់​របស់​កីឡាករ​សញ្ជាតិ​អាហ្សង់ទីន Lionel Messi។

​ស្បែក​ជើង​ម៉ូឌែល Special Edition មួយ​គូ​នេះ​ស្ថិត​នៅ​ស្រឡាយ NEMEZIZ PACK (ឡូហ្គោ M) ដែល​ជា​ម៉ាក​តំណាង Messi។ ​ស្បែកជើង​ពិសេសស៊េរី ២០១៩ មួយ​គូ​នេះមានតែមួយពណ៌គត់ គឺ ពណ៌ស លាយនឹង​រចនា​សញ្ញា​ផុសពណ៌មាស "‘five dot’” តំណាង​ឲ្យ​ពាន​រង្វាន់ Ballon d’Ors ដែល Messi កំពុង​កាន់​៥ ដង​ដែរ (ខណៈម៉ូឌែល NEMEZIZ ផ្សេងពីនេះ មានពណ៌ច្រើន)។

​បញ្ជាក់ដែរ​ថា ត្បិត​តែ​ស្បែក​ជើង​នេះ​ជា​​ម៉ូឌែល Special Edition​ ​ក៏​ពិត​មែន តែ​ Adidas នឹង​ដាក់​ឲ្យ​អ្នក​គាំទ្រ​អាច​បញ្ជា​ទិញ​បាន ​ចាប់​ពី​ថ្ងៃទី ១៩ ខែ​តុលា​ខាង​មុខ​នេះ​តាម​រយៈវិបសាយផ្លូវការ Adidas តម្លៃ​ចាប់​ពី ១៩៣ ដល់ ២០០ ដុល្លារ៕

Adidas NEMEZIZ PACK ម៉ូឌែល Special Edition

អត្ថបទទាក់ទង៖

ប្រភព៖ E!news ប្រែ​សម្រួល៖ រក្សា

;