​ឈ្នះ​ស្បែក​ជើង​មាស ៦ ​ដង​មែន​តែ Messi ​នៅ​ឈឺចាប់​រឿង​ក្នុង​ចិត្ត

  • 2019-05-25 01:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​តំណែង​ម្ចាស់​ស្បែក​ជើង​មាស​ទ្វីប​អឺរ៉ុប​​រដូវកាល ២០១៨-២០១៩ ​បាន​ទៅ​លើ Lionel Messi ​ដែល​រក​គ្រាប់​បាល់​បាន​ ៣៦ គ្រាប់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​លីគ​កំពូល​អឺរ៉ុប​ទាំង ៥ ខណៈ​ Kylian Mbappe នៅ​ក្លឹប PSG នៅ​លីគ​កំពូល​បារាំង រក​បាន ៣៣ គ្រាប់ ចំណែកកីឡាករវ័យ ៣៦ ឆ្នាំ Fabio Quagliarella លេងឲ្យក្លឹប Sampdoria អ៉ីតាលីរកបាន ២៦ គ្រាប់ឈរនៅលេខ ៣។

Lionel Messi
​យ៉ាងណា​មិញ Messi ​បាន​ឆ្លើយ​តប​នឹង​សំណួរ​ដែល​គេ​សួរ​​ក្នុង​សន្និសិត​កាសែត​ថា ​"និយាយ​តាម​ត្រង់​ចុះ ​ខ្ញុំ​មិន​មើល​ការ​ប្រកួត​នោះ​ឡើង​វិញ​សូម្បី​ម្ដង ហើយ​ក៏​មិន​គិត​រឿង​ចង់​បាន​ស្បែក​ជើង​មាស​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ដិត​ជាប់​ចាំ​មិន​ភ្លេច​​ដល់​ថ្ងៃ​នេះ​គឺ ​ការ​ប្រកួត​ចាញ់ ROMA ​ហើយ​រឿង​នោះ​ក៏​បាន​កើត​ឡើង​ម្ដង​ទៀត​ពេល​យើង​ជួប Liverpool។ ពិត​ណាស់​ យើង​មិន​ចង់​ឲ្យ​វា​កើត​ឡើង​ច្រំដែល​បែប​ហ្នឹង​ទេ តែ​យើង​​ភ្លាត់​ឲ្យ​គេ​យក​ឈ្នះ​បាន។”
Messi ខកចិត្តពេលចាញ់ Livepool

Messi បាន​ឈ្នះ​ស្បែកជើង​មាស​ទ្វីបអឺរ៉ុប ឬពាន Pichichi trophy ៥ដង​រួច​មក​ហើយ ដូច្នេះ​ការ​ឈ្នះ​ស្បែក​ជើង​មាស​រដូវកាល​នេះ​ទៀត ​ធ្វើ​ឲ្យ​រូប​គេ​តាម​ស្មើ​កំណត់ត្រា​របស់ Telmo Zarra របស់​ក្លឹប Bilbao ដែល​ធ្លាប់​ឈ្នះ​ ៦ដង ចន្លោះ​ឆ្នាំ ១៩៤០ ដល់ ១៩៥៥។

​កីឡាករ​វ័យ ៣១ ឆ្នាំរូប​នេះ​បាន​កាន់​កំណត់ត្រា​ល្អ​ជា​ច្រើន​រដូវកាល​នេះ ​ដោយ​បាន​ក្លាយ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ទាំង​នៅ​ក្រប​ខណ្ឌ Champion League, Laliga, COPA del rey ។ អ្នក​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ច្រើន​ជាង​គេ​នៅ Laliga ​អ្នក​រក​គ្រាប់​បាល់​តាម​រយៈ​ការ​ស៊ុត​បាល់ FreeKick ច្រើន​ជាង​គេ(៨គ្រាប់) ​អ្នក​រក​ស៊ុត Hat-trick បាន​ច្រើន​ជាង​គេ(៤ ដង) ផង​ដែរ៕

Messi ខកចិត្តពេលចាញ់ Livepool

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;