ស្បែក​ជើង​ទាត់​បាល់​ពិសេស ​មាន​តែ​អ្នក​រត់​ដល់​ល្បឿន​ប៉ុណ្ណេះ​ទើប​មាន​សិទ្ធិជាម្ចាស់

  • 2019-10-08 02:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ផលិត​សម្ភារៈ​កីឡាករ Nike បាន​ផលិត​ស្បែក​ជើង​សម្រាប់​ទាត់បាល់​ពិសេស​ម៉ូដែល Nike mercurial (Dream Speed) ដែល​ដាក់​លក្ខខណ្ឌ​ក៏​ពិសេស​ដែរ​ ​ពោល​គឺ​ ​មក​ទល់​ពេល​នេះ​មាន​តែ​​កីឡាករ​ ២ រូប ​និង​កីឡាការិនី​មួយ​​រូប​គត់ បាន​ក្លាយ​ជា​ម្ចាស់ ដែល​អាច​​រត់​ដល់​កំណត់​ល្បឿន​ស្តង់ដារ​(ក្រោម ៤៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង)។ នេះបើតាមរបាយការណ៍​ថ្មីៗ​ចេញ​ផ្សាយ​ដោយ Oh my goal៖

Nike mercurial (Dream Speed)

​ស្បែក​ជើងម៉ូឌែលពិសេសនេះ ត្រូវបានរចនារូបរាងប្លែកពីគេដោយវាយលេខល្បឿនច្បាស់ៗតែម្តង។ ទោះជា Cristiano Ronaldo ​ជា Brand Ambassador តាំងពីឆ្នាំ ២០១៣ មកម្ល៉េះ តែរូបគេទើបនឹងជាប់ជា កីឡាករ​ទី ១ អាច​ធ្វើ​បាន​ដល់ ២៤.២(ម៉ាយ/ម៉) ស្មើ​នឹង ៣៨ (គ.ម/ ម៉) អំឡុង​ព្រឹត្តិការណ៍ World Cup 2018 ប្រទេស​រុស្ស៊ី។

Cristiano Ronaldo

ចំណែកកីឡាករទី ២ គឺ Kylian Mbappé សញ្ជាតិបារាំងធ្លាប់ធ្វើបាន ២ ដងគឺ ល្បឿនរត់ដល់ ២៣.៦(ម៉ាយ/ម៉) ស្មើ​នឹង ៣៧ (គ.ម/ ម៉) អំឡុងពេល PSG ប្រកួតជាមួយ As Monaco ឆ្នាំ ២០១៨ និង​ម្តងទៀត ២២.៩(ម៉ាយ/ម៉) ស្មើ​នឹង ៣៦ (គ.ម/ ម៉) អំឡុងពេលប្រកួតជាមួយអាហ្សង់ទីន អំឡុង​ព្រឹត្តិការណ៍ World Cup 2018 ប្រទេស​រុស្ស៊ី។

Kylian Mbappé

ចំណែកកីឡាការិនីសញ្ជាតិអូស្រ្តាលី Sam Kerr ជាមនុស្សស្រីដំបូងដែលមានសិទ្ធពិសេសនេះ ត្រូវបានផ្តល់ដោយ Nike ក៏ប៉ុន្តែប្រភពមិនបានបញ្ជាក់ពីល្បឿនរត់ដល់ប៉ុណ្ណានោះទេ។ ស្បែកជើងនេះ មិនត្រូវបានក្រុមហ៊ុនដាក់លក់នោះឡើយ ផ្ទុយទៅវិញ ស្រឡាយម៉ូឌែល mercurial ដូចជា( SuperFly 7 Elite និង Vapor 13 Elite...) Nike បើកឲ្យទិញកាលពីថ្ងៃទី ៣ ខែតុលាឆ្នាំ ២០១៩ តម្លៃចាប់ពី ២០០ ដុល្លារដល់ ៣៤០ ដុល្លារ៕

Sam Kerr
Nike mercurial (Dream Speed)
តម្លៃពី NIke ម៉ូឌែល mercurial ដូចជា( SuperFly 7 Elite និង Vapor 13 Elite.

ប្រភព៖ Goal | Asia.Nikkei ប្រែ​សម្រួល៖ រក្សា

;