ធ្ងន់​ហើយ Atletico Madrid! កីឡាករ​សំខាន់​ Felix ​របួស​មិន​បាន​លេង Champions League

  • 2019-10-20 05:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​នៅ​សប្ដាហ៍​ទី ៩ នេះ​ដែរ​ក្រុម Atletico Madrid ត្រូវ​ប៉ះ​ជាមួយ Valencia បញ្ចប់​ទៅដោយ​​លទ្ធផល ១-១។ យ៉ាង​ណាមិញ ​ខ្សែប្រយុទ្ធ​វ័យក្មេង Joao Felix លេង​បាន ៨០ នាទី​បាន​ប៉ះ​ជាមួយ​ខ្សែប្រយុទ្ធ​លេខ ១០ របស់​​ប្រជៀវ​ខ្មៅ បណ្ដាល​ឲ្យ​របួស​ជង្គង់​ធ្ងន់ធ្ងរ​រហូត​ដល់​ត្រូវ​ចេញ​ក្រៅ​ទីលាន។

Joao Felix | រូបភាព៖ sport-english
​យោង​តាម​ប្រភព​ព័ត៌មាន​អេស្ប៉ាញ​ដែល​ដកស្រង់​ពី​ការ​ប្រកាស​របស់​ក្លឹប Atletico Madrid ​បាន​ចេញ​មក​បញ្ជាក់​ថា កម្លាំង​សំខាន់​តំបន់​ខាង​លើ​រូប​នេះ​ត្រូវ​សម្រាក​ព្យាបាល​ចាប់ពី ២ ទៅ ៣ សប្ដាហ៍ ឬយ៉ាងតិច ៦ ប្រកួត ប៉ុន្តែអាចនឹងត្រឡប់មកវិញពេលប៉ះ Espanyol បើ​សិន​​​របួស​សះ ១០០%។
Joao Felix | រូបភាព៖ sport-english

​ដោយ​ឡែក​ប្រកួត​បន្ទាប់​របស់ Atletico Madrid ត្រូវ​បើក​កីឡដ្ឋាន​ស្វាគមន៍​ក្រុម​អាល្លឺម៉ង់ Bayer 04 Leverkusen វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល Champions League។ បច្ចុប្បន្ន AT នៅ​លេខ ២ ក្នុង​ពូល D​(មាន​ ៤ ពិន្ទុ​ស្មើ Juventus លេង​ឈ្នះ ១ ស្មើ ១ តែ​ចាញ់​គ្រាប់​ស៊ុត​បញ្ចូល​ទី)។ រីឯ​ក្នុង​លីគ​ ​ក្រោយ​លេង​បាន​ត្រឹម​ស្មើ​យប់​មិញ AT ឈរ​លេខ ៤ (មាន ១៦ ពិន្ទុ​ចាញ់​ក្រុម​កំពូល​តារាង Barcelona ៣ ពិន្ទុ)៕

​ទស្សនា​វីដេអូ​ខាងក្រោម​៖

Felix ​លើក​ដៃ​ប្រាប់​ពី​របួស​កំពុង​ឈឺ​នាទី ៨០

អត្ថបទទាក់ទង៖

ប្រភព៖ Marca ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;