​មក​ដឹង​មូលហេតុ​ប្រកួត​បាល់​អេស្ប៉ាញឆ្នាំ​នេះ​ មួយប្រកួតត្រូវទៅ​លេង​ដល់​ដី​អាមេរិក​

  • 2019-10-18 04:08:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​បាល់​ទាត់​លីគ​កំពូល​អេស្ប៉ាញ Laliga សប្ដាហ៍​ទី ៩ រវាងក្រុម Villarreal ត្រូវ​ប៉ះ​ក្រុម Atletico Madrid នឹងធ្វើឡើងក្នុង​កីឡដ្ឋាន Miami hard rock រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិកនៅ​ថ្ងៃ​ទី ៨ ខែ​ធ្នូ ​២០១៩ ខាងមុខនេះ។

Villarreal កាលប៉ះ​ក្រុម Atletico Madrid រដូវកាលមុន
ទាក់​ទិន​នឹង​រឿង​នេះ​ដែរ សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន​បង្ហើប​ប្រាប់សារព័ត៌មាន AS ឲ្យ​ដឹង​ថា ​ក្រោយ​មាន​ការ​ព្រម​ព្រៀង​ទាំង​សងខាង​រវាង Villarreal និង Atletico Madrid ការ​ចរចា​​ក៏​ដំណើរការ​ទៅ​យ៉ាង​រលូន ក្នុង​គោល​បំណង​ចង់​ប្រម៉ូត​(ផ្សព្វផ្សាយ) វិសាលភាព ឬ​ប្រជាប្រិយភាព​ដល់​ទឹកដី​អាមេរិក​ខាង​ជើង។ ការ​ប្រកួត​នេះអាចនឹងក្លាយជាការប្រកួតក្របខ័ណ្ឌ La Liga ដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្តដែលធ្វើឡើងនៅក្រៅ​ដី​អេស្ប៉ាញ។

ចំណែកមូលហេតុ​ចម្បង​មួយ​ទៀត​ ​ក្រោយ​ការ​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ១៥ ឆ្នាំ​កាល​ពី​ខែ សីហា ឆ្នាំ ២០១៨ កន្លង​ទៅ​រវាង​ដៃ​គូ​ឧបត្ថម្ភ​ផ្នែក​ផលិត​សម្ភារៈ​កីឡាមួយ ជាមួយនិង​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​ ​​មាន​លក្ខខណ្ឌ​តម្រូវ​ឲ្យ​ចាត់​ការ​ប្រកួត​យ៉ាង​តិច ១ ប្រកួត​លេង​នៅ​ទឹក​ដី​អាមេរិក។

ក្រុម Atletico Madrid

ជម្រាប​ដែរ​ថា សំណើរ​នេះ​ត្រូវ​បាន​ច្រានចោល​ម្ដង​រួច​ហើយ​នៅ​រដូវកាល​មុន(២០១៨-២០១៩) គ្រា​ដែល​ក្រុមBarcelona ត្រូវ​ជួប​ក្រុម Girona ដោយ​សារ​មូលហេតុ​មិន​ទទួល​បាន​ការ​ព្រមព្រៀង​រវាង​ក្លឹប​ទាំង ២៕

កីឡដ្ឋាន Miami hard rock ផ្ទុកអ្នកទស្សនាបាន ៦៥០០០ នាក់

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;