Messi កៀកនឹងបំបែកកំណត់ត្រាស្តេចបាល់ទាត់ Pele មែនទែនហើយ!

  • 2019-12-24 02:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានក្រុម Lionel Messi អាចស៊ុតបាន ១ គ្រាប់កាលពីការប្រកួតពានលីគ ក្រុមម្ចាស់ផ្ទះ Barcelona ឈ្នះក្រុមភ្ញៀវ Deportivo Alaves ៤-១ នៅសប្ដាហ៍ទី ១៨ ថ្មីៗនេះ បានរុញឲ្យរូបគេក្លាយជាជាកីឡាករដំបូងនៅអេស្ប៉ាញដែលអាចស៊ុតបាន ៥០ គ្រាប់ក្នុង ៩ រដូវកាលជាប់ៗគ្នា។

រូបថត៖ AFP
បើគិតគ្រាប់បាល់សរុបលេងឲ្យក្លឹបវិញ Messi អាចរកបាន ៦១៨ គ្រាប់(២០០៥-២០១៩) នៅខ្វះតែ ២៥ គ្រាប់ទៀតប៉ុណ្ណោះ អាចស្មើនឹងកំណត់ត្រាដ៏កម្ររបស់ស្តេចបាល់ទាត់ពិភលោក Pele ដែលអាចរកបាន ៦៤៣ គ្រាប់ឲ្យក្លឹប Santos FC នៅប្រេស៊ីលចន្លោះពីឆ្នាំ ១៩៥៦-១៩៧៤ ។

ម្ចាស់ពាន Ballon d’Or ៦ សម័យកាលរូបនេះ នឹងធ្វើឲ្យឆ្នាំ ២០២០ កាន់តែភ្ញាក់ផ្អើលក្នុងពិភពបាល់ទាត់ ហើយប្រាកដណាស់គេនឹងអាចនឹងបំបែកកំណត់ត្រាមួយនេះបាន បើគិតពីសមត្ថភាពមិនងាយធ្លាក់ចុះព្រមទាំងអាចរកបានគ្រាប់ជារឿយៗយ៉ាងតិចក៏ ១ គ្រាប់ដែរក្នុងមួយប្រកួតទៀតនោះ (ទាំងការប្រកួតក្នុងលីគនិង Champions League ២០២០ ខាងមុខនេះ)៕

អត្ថបទទាក់ទង៖

ប្រភព៖ Forbes ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;