Barcelona ឈ្នះក្រុមក្បែរបាតតារាងយប់មិញស្មើកំណត់ត្រាមួយឆ្នាំ ២០១១(មានវីដេអូ)

  • 2019-12-22 07:36:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុងការប្រកួតពានលីគ ក្រុមម្ចាស់ផ្ទះ Barcelona ឈ្នះក្រុមភ្ញៀវ Deportivo Alaves ៤-១ កាន់កំណត់ត្រាមិនចាញ់សោះចំនួន ២៨ លើក(ឈ្នះ ២៤ ស្មើ ៤ ដង) នៅ Nou Camp គិតចាប់ពីឆ្នាំ ២០១១ ម្ល៉េះ។ ចំណែករដូវកាលនេះវិញ ក្រុមការពារតំណែងជើងឯកលីគ លេងនៅក្នុងផ្ទះ ១១ លើកមិនចាញ់សោះ។

រូបថត៖ La Liga
ក្រោយយកបាន ៣ ពិន្ទុបន្ថែមបែបនេះ ក្រុម​កំពូល​តារាង​នៅ​តែ​ជា Barcelona ដដែល​មាន​ពិន្ទុ​​ ៣៩ រីឯ Real Madrid មាន ៣៦ ពិន្ទុឈរលេខ ២ និងត្រូវប្រយុទ្ធយប់នេះជាមួយក្រុម Athletic Bilbao ម៉ោង ៣ រំលងអាធ្រាត្រ។
Messi, Griezmann, Vidal និង Suarez រកបានម្នាក់១គ្រាប់យប់មិញ /រូបថត La Liga

ចំណែកអ្នករកគ្រាប់បានច្រើនជាងគេនៅលីគបានទៅលើ Lionel Messi គឺ ១៣ គ្រាប់ រីឯអ្នកលេខ ២ គឺ Karim Benzema រកបាន ១២ គ្រាប់(គិតត្រឹមសប្ដាហ៍ទី ១៨) ។ មួយគ្រាប់របស់ Messi យប់មិញក៏បានធ្វើឲ្យរូបគេ ក្លាយជាកីឡាករដំបូងនៅអេស្ប៉ាញដែលអាចស៊ុតបានយ៉ាងតិច ៥០ គ្រាប់ ៩ រដូវកាលជាប់ៗគ្នា៕

ទស្សនាវីដេអូហាយឡាយខាងក្រោម(Watch on YouTube)៖

លទ្ធផលគូផ្សេងទៀត៖

អត្ថបទទាក់ទង៖

ប្រភព៖ BBC ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;