ទស្សនាវីដេអូខ្សែប្រយុទ្ធអាស៊ីមុខស្រស់ស៊ុត ៥០ គ្រាប់បានមុនគេបង្អស់នៅ Premier League

  • 2020-02-17 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 13

ចន្លោះមិនឃើញ


Son Hueng Min អាចស៊ុតបាន ២ គ្រាប់ក្នុងមួយប្រកួត និងបានក្លាយជាវីរបុរសពេលរកបានគ្រាប់ចុងម៉ោងជួយ Spurs ឈ្នះ Aston Villa លទ្ធផល ៣ -២ ទោះជានាទី ៩៣ ជិតចប់ប្រកួតទៅហើយ។ គ្រាប់បាល់ទាំងនោះគឺជាគ្រាប់បាល់ទី ៥០ ក្នុងនាមជា កីឡាករអាស៊ីដំបូងគេបង្អស់ នៅក្របខណ្ឌបាល់ទាត់លីគកំពូល Premier League ដែលអាចសម្រេចបានស្ថិតិដ៏អស្ចារ្យនេះ។

រូបថត៖ SpursOfficial

មុននឹងការដល់របស់ Son ក៏មានដែរនូវវត្តមានកីឡាករសញ្ជាតិអាស៊ីដែលបានប្រឡូកក្នុងការប្រកួតប្រជែងពាន Premier League នេះដូចគ្នា ហើយក៏មានច្រើនថែមទៀតផង។ នេះគ្រាន់តែជាស្ថិតិខ្លះៗបើធៀបនឹងកីឡាករជើងចាស់អាស៊ីជំនាន់មុន លេចធ្លោដែលធ្លាប់សម្រេចបានដូចជា៖

-Park Ji-sung របស់ Manchester United រក​បាន​​ ១៩​ គ្រាប់ក្នុង​ការ​លេង​១៥៤​ ដងនៅ Premier League។

-Ki Sung-yueng អតីត​កីឡាករ​របស់ Newcastle រក​បាន​ ១៥​ គ្រាប់

-Shinji Okazaki រកបាន​ ១៤​ គ្រាប់​ពេលចូលលេង​ ១៤៤​ ដងនៅ Premier League។

ចាប់តាំងពីផ្ទេរចេញពីក្រុមអាល្លឺម៉ង់ Bayer Leverkusen ឆ្នាំ ២០១៥ មក Spurs មកដល់ពេលនេះ Son ចូលលេងបាន ១៥១​ ប្រកួត​នៅអង់គ្លេស បើគិតជា​មធ្យម​ គេ​រក​បាន​ ១ ​គ្រាប់រៀងរាល់​ ៣ ​ប្រកួត​។

កីឡាករ​អាស៊ី​​វ័យ ២៧ ឆ្នាំកំពុង​ឡើង​ជើង​រូបនេះ ក៏បានជាប់​ក្នុង​​បេក្ខភាព ៣០ នាក់​ចុង​ក្រោយ​ដណ្ដើមពាន​រង្វាន់​បុគ្គលដ៏សំខាន់ក្នុងពិភពបាល់ទាត់គឺ Ballon d'Or 2019 រដូវកាលមុនក្រោយបានជួយក្រុមឡើងដល់វគ្គពាក់កណ្ដាលពានអឺរ៉ុប Champions League 2019 ។

រូបថត៖ SpursOfficial

Son លេចធ្លោខ្លាំងចូលលេងបាន ៣២ ប្រកួតស៊ុតបាន ១៦ គ្រាប់និង assist បាន ៩ ដងនៅរដូវកាល ២០១៩-២០២០(គិតគ្រប់កម្មវិធីឲ្យក្លឹប)។ នៅក្នុងលីគវិញ រូបគេជួយក្រុមនៅឲ្យនៅឈរលេខ ៥ ក្នុងតារាងមាន ៤០ ពិន្ទុ។

សម្រាប់ក្លឹបមាន់ខ្នាយមាស មានកីឡាករតែ ៦ រូបគត់អាចស៊ុតបាន ៥០ គ្រាប់លឿនបំផុតដូចជា៖ Harry Kane, Teddy Sheringham, Jermain Defoe, Robbie Keane, Christian Eriksen និងចុងក្រោយ Son Heung-min ។

Son ក្រៅពីជាប់ជាកីឡាករប្រចាំទ្វីបអាស៊ីល្អបំផុត ២ ឆ្នាំជាប់គ្នា។ រូបគេក៏ជាសាងកំណត់ត្រាសំខាន់ឲ្យ Spurs ផងដែរដូចជា៖

-ជាកីឡាករដំបូងគេ ស៊ុតបាន ១ គ្រាប់អបអរការសម្ភោធកីឡដ្ឋានថ្មីរបស់ Spurs ពេលលេងពានលីគ

-ជាកីឡាករដំបូងគេ ស៊ុតបាន ១ គ្រាប់អបអរការសម្ភោធកីឡដ្ឋានថ្មីឲ្យ Spurs ក្នុងក្របខណ្ឌ UEFA Champions League

-ជាអ្នករកគ្រាប់ជយជម្នះ ក្នុងការប្រកួតចុងក្រោយរបស់អតីតគ្រូបង្វឹក Pochettino មុននឹងចាកចេញពីក្លឹប ក្រោយរួមរស់ជាង ៦ ឆ្នាំនិងធ្លាប់ក្រុមឡើងដល់វគ្គពាក់កណ្ដាលពានអឺរ៉ុប Champions League 2019 ។

-ជាកីឡាករដំបូងគេ ស៊ុតបាន ១ គ្រាប់អបអរការមកដល់នៃសករាជគ្រូថ្មី Mourinho ដែលមានបទពិសោធន៍ជោគជាំក្នុងការដឹកនាំក្រុមធំៗនៅអឺរ៉ុប៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ The Sun | squawka ប្រែ​សម្រួល៖ រក្សា

;