ទស្សនា​បច្ចេកទេស Son មាន​ឱកាស​អូស​ដាច់​អ្នក​ចាំ​ទី​ល្អ​បំផុត Liverpool តែ​ស៊ុត​បុក​របា​ទី

  • 2019-10-28 03:03:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម​ហង្ស​ក្រហម Liverpool អាច​យក​បាន ៣ ពិន្ទុ​បន្ថែម​​​ក្រោយ​លេង​ឈ្នះ​ Spurs ដោយ​លទ្ធផល ២-១ ។ ​គិត​ត្រឹម​ក្នុង​សប្ដាហ៍​ទី ១០ ​នៅ Premier Leagueពិន្ទុ​រវាង​ក្រុម​លេខ និង​លេខ ២ ​ឃ្លាត​គ្នា​ដល់​ទៅ ៦ ពិន្ទុ​ ទោះ​បី​ជា​ក្រុម Man Cityឈ្នះ Aston Villa ៣-០ កាល​រាត្រី​ថ្ងៃ​សៅរ៍ក៏ដោយ​។

Henderson និង Salah អបអរក្រោយរកបានគ្រាប់បាល់ /រូបថត៖ AP
​ជំនួប​រវាង Liverpool និង Spurs កីឡាករ Harry Kane តែត​ចូលទី​មួយ​គ្រាប់​មុន​តាំង​វិនាទី ៤៨ មិន​ដល់ ១ នាទី​ផង ខណៈដែលកីឡាករ​កំពុង​ឡើង​ជើង​មក​ពី​កូរ៉េខាងត្បូង​ ​Son បាន​បញ្ចេញ​បច្ចេកទេស​ពាំង​ខ្សែ​ការពារ​យក​បាល់ និង​មាន​​ឱកាស​អូស​ផុត​អ្នក​ចាំ​ទី​ល្អ​បំផុត Alisson របស់ Liverpool តែ​ស៊ុតទៅ​​បុក​នឹង​របាទី ​ធ្វើ​ឲ្យ​ខកខាន​រក​គ្រាប់​បាល់​នាំ​មុខ។
ឱកាស​ Son អូស​ផុត​អ្នក​ចាំ​ទី Alisson /រូបថត៖ GettyImage

យ៉ាង​ណា​មិញ ក្រោយ Liverpool ស៊ុត​មិន​ប្រណី​ជើង​ជា​ច្រើន​ដង​រហូត​ដល់ Henderson អាច​រក​បាន​គ្រាប់​នៅ​នាទី៥២ និង​មួយ​គ្រាប់​ជយជម្នះ​ដោយ​ខ្សែ​ប្រយុទ្ធ​ម្ចាស់​អាវ​លេខ ១១ Salah ​បាន​បាល់​ប៉េណាល់​ទី​នាំ​មុខ ២-១ ​បន្ត​ដល់​ចប់​ការ​ប្រកួត៕

​ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

អត្ថបទទាក់ទង៖

ប្រភព៖ Talk Sport ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;