គណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសព្រឹកនេះ
- 2018-01-19 04:11:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណបក្សប្រជាជនកម្ពុជា ចាប់ផ្តើមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសព្រឹកនេះ
ចន្លោះមិនឃើញ
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨នេះ គណបក្សប្រជាជនកម្ពុជា បានចាប់ផ្តើមបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលកោះពេជ្រ។ មហាសន្និបាតនេះ មានការចូលរួមជាអធិបតីពីសំណាក់សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេច ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងអ្នកចូលរួមប្រមាណជិត ៥០០នាក់។
យោងតាមសុន្ទរកថាបើកមហាសន្និបាត របស់សម្តេច ហេង សំរិន ឲ្យដឹងថា អង្គមហាសន្និបាតនេះ មានរបៀបវារៈសំខាន់ៗដូចជា៖
១. ឆ្លង និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨។
២. ឆ្លង និងអនុម័តលើសេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០១៨-២០២៣។
៣. បោះឆ្នោតបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន។
ក្នុងសន្ទរកថានេះ ក៏បានបញ្ជាក់ដែរថា សេចក្តីព្រាងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឆ្នាំ២០១៨-២០២៣ សម្រាប់ដាក់ជូនមហាសន្និបាតនេះ គឺផ្អែកលើមូលដ្ឋានសមិទ្ធផលសង្គមជាតិរយៈពេល ៣៩ឆ្នាំកន្លងមក និងផ្អែកទៅលើការវិវត្តនៃសភាពការណ៍ជាតិ និងអន្តរជាតិ៕
អត្ថបទទាក់ទង៖ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស រយៈពេល ៣ថ្ងៃ