គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស រយៈពេល ៣​ថ្ងៃ

  • 2018-01-18 01:26:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំ​មហា​សន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩-២១ ខែ​មករា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ ក្នុង​រាជធានី​ភ្នំពេញ។

គណបក្សប្រជាជនកម្ពុជា បើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស នាថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៣ នៅរាជធានីភ្នំពេញ។ រូបថត៖ AKP
ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ នៅ​តំបន់​រោងចក្រ​ព្រៃ​ទា ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាលពី​ព្រឹកថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា សម្តេច នឹង​រវល់​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​សុក្រ ទី​១៩ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​រៀបចំ​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពីឆ្នាំ​២០១៨ ដល់ឆ្នាំ​២០២៣ សម្រាប់​នីតិកាលថ្មី នៃ​រដ្ឋសភា ដែល​នឹងត្រូវ​បោះឆ្នោត​នៅថ្ងៃទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។

សម្តេច ហ៊ុនសែន ក៏បាន​បន្ថែម​ថា នៅថ្ងៃ​អាទិត្យ ទី​២១ ខែ​មករា ឆ្នាំ​២០១៨ នៅ​ពេល​ថ្ងៃ សម្តេច​នឹង​ដឹកនាំ​សន្និបាត​គណបក្ស ហើយ​នៅពេល​ល្ងាច​សម្តេច​មាន​កម្មវិធី ត្រូវជួប​ជាមួយ​អ្នក​កាសែត។

សូម​រំលឹក​ថា មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃទី១៧ ខែ​មីនា ឆ្នាំ​២០១៣ បាន​អនុម័ត​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស ឆ្នាំ​២០១៣-២០១៨ ដែល​មាន ៩៨​ចំណុច។ កម្មវិធី​នយោបាយ​នេះ ត្រូវបាន​គណបក្ស​បែងចែក​ជា ៣ ចំណុច​ធំៗ​រួមមាន៖

១. គោលដៅ​ចម្បង​ជា​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​គណបក្ស

២. គោលការណ៍​គ្រឹះ​នៃ​កម្មវិធី​នយោបាយ​របស់​គណបក្ស មាន ១១​ចំណុច

និង​៣. នយោបាយ​តាម​វិស័យ មាន​ចំនួន ៨៧​ចំណុច៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;