តុលាការ មិនឱ្យលោក ម៉ៅ មុនីវណ្ណ ចូលសួរសុខទុក្ខលោក កឹម សុខាទេ ព្រោះ...
- 2018-01-19 04:34:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការ មិនឱ្យលោក ម៉ៅ មុនីវណ្ណ ចូលសួរសុខទុក្ខលោក កឹម សុខាទេ ព្រោះ...
ចន្លោះមិនឃើញ
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី បានបដិសេធមិនឱ្យលោក ម៉ៅ មុនីវណ្ណ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលសួរសុខទុក្ខលោក កឹម សុខា ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុងនោះទេ។ ការបដិសេធនេះ ធ្វើឡើងតាមលិខិតមួយ ចុះថ្ងៃទី ១៧ ខែមករា ហើយដែលលោក មុនីវណ្ណ បង្ហោះក្នុងហ្វេសប៊ុករបស់លោក កាលពីម្សិលមិញ។
ចៅក្រម គី ប្ញទ្ធី បានសរសេរក្នុងលិខិតនោះថា ដោយសារសំណុំរឿងស្ថិតក្នុង ចំណាត់ការស៊ើបសួរ និង ស្រាវជ្រាវប្រមូលភស្តុតាងនានា ដូច្នេះមានតែមេធាវី និង ក្រុមគ្រួសារលោកកឹម សុខា ប៉ុណ្ណោះ ដែលតុលាការអនញ្ញាតឱ្យចូលជួប។ ឯអ្នកដទៃទៀត ត្រូវចាំរហូតដល់ចៅក្រមបំពេញកិច្ចរបស់ខ្លួនចប់រួចរាល់។
សូមរំលឹកថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ លោកម៉ៅ មុនីវណ្ណ និង អតីតអ្នកតំណាងរាស្ត្រមួយចំនួនទៀត បានដាក់លិខិតជូនលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូង ដើម្បីស្នើសុំចូលជួបលោកកឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ៕
អត្ថបទទាក់ទង៖
មូលហេតុមួយទៀត ដែល លោកម៉ៅ មុនីវណ្ណ សុំចូលជួបលោកកឹម សុខា