តុលាការមិនទាន់ឆ្លើយតបនឹងលិខិតរបស់លោក ម៉ៅ មុនីវណ្ណ នៅឡើយទេ
- 2018-01-17 07:01:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការមិនទាន់ឆ្លើយតបនឹងលិខិតរបស់លោក ម៉ៅ មុនីវណ្ណ នៅឡើយទេ
ចន្លោះមិនឃើញ
លោកម៉ៅ មុនីវណ្ណ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៧ ខែមករានេះ បានឱ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់ឆ្លើយតបទៅនឹងលិខិតរបស់លោក ដែលស្នើសុំជួបសួរសុខទុក្ខលោក កឹម សុខា នៅក្នុងពន្ធនាគារនៅឡើយទេ។
លោកម៉ៅ មុនីវណ្ណ និង អតីតអ្នកតំណាងរាស្ត្រមួយចំនួនទៀត បានដាក់លិខិតជូនលោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដើម្បីស្នើសុំចូលជួបលោកកឹម សុខា នៅពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។
ជុំវិញរឿងនេះ លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានដកស្រង់សម្តីដោយវេបសាយ vayofm.com បានឱ្យដឹងថា បច្ចុប្បន្នលិខិតស្នើសុំនេះ ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួររួចហើយ។ ប៉ុន្តែពេលវេលាដើម្បីឆ្លើយតប នៅមិនទាន់អាចកំណត់ជាក់លាក់នៅឡើយទេ៕