NOCC ទើប​មាន​៤០ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​លើ​គម្រោង​៧០​ម៉ឺន​ដុល្លារ​សម្រាប់​ពិធី​បើក-បិទ​កីឡា​ជាតិ

  • 2018-03-01 04:32:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក វ៉ាត់ ចំរើន ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​បញ្ជាក់​ថា ការ​រៀបចំ​ពិធី​បើក និង​បិទ ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​នេះ ត្រូវ​ចំណាយ​ថវិកា​កើន​ឡើង​ជិត ២ដង ធៀប​នឹង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី១ ដោយ​គ្រោង​ចំណាយ ៧០​ម៉ឺន​ដុល្លារ​អាមេរិក។ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ NOCC ទើប​រក​បាន​ប្រភព​ចំណូល​ពី​អ្នក​ឧបត្ថម្ភ​នានា ចំនួន ៤០ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។

កីឡាជាតិលើកទី១
ការ​អះអាង​របស់​លោក វ៉ាត់ ចំរើន បាន​ធ្វើឡើង​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​នានា កាលពី​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ដើម្បី​រៀបចំ​កម្មវិធី​បើក និង​បិទ​កីឡា​ជាតិ ឆ្នាំ​២០១៨ ឲ្យ​កាន់​តែ​ទាក់​ទាញ​។

ចំពោះ​ការ​រៀបចំ​ពិធី​បើក និង​បិទ​នេះ នឹង​មាន​ការ​ចូលរួម​សម្ដែង​របស់​ក្រុមកីឡា ក្រុម​សិល្បៈ និង​ក្រុម​យុវជន​ផ្សេងៗ ដែល​មាន​ចំនួន​ប្រមាណ​ជា ៥​ពាន់​នាក់ រួម​ទាំង​ការ​សម្ដែង​បច្ចេកវិទ្យា​ភ្លើង​ពណ៌ និង​ការ​បាញ់​កាំជ្រួច​ជាដើម​។

ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​២ គ្រោង​នឹង​ចំណាយ​ប្រមាណ​ជា ៦ពាន់​លាន​រៀល ឬ ជិត​២ដង នៃ​ការ​ចំណាយ​ក្នុង​ព្រឹត្តិការណ៍​លើក​ទី១ ដោយសារតែ​ការ​បង្កើន​ប្រភេទ​កីឡា​កាន់តែ​ច្រើន និង​វិញ្ញាសា​ច្រើន​ទ្វេដង។

លោក វ៉ាត់ ចំរើន

សូម​បញ្ជាក់​ថា សូម​បញ្ជាក់​ថា គម្រោង​ថវិកា​ចំណាយ​ចំនួន ៦០០០​លាន​រៀល​នេះ សម្រាប់​ការ​រៀបចំ​ទូទៅ និង​ប្រាក់​រង្វាន់​ជយលាភី មិន​រាប់​បញ្ចូល​នឹង​ទឹក​ប្រាក់​ប្រមាណ​ ៧០ម៉ឺន​ដុល្លារ​សម្រាប់​ពិធី​បើក និង​បិទ​ឡើយ។ សម្រាប់​ម្ចាស់​មេដាយ​មាស នឹង​ទទួល​បាន​ប្រាក់​រង្វាន់​រហូត​ដល់ ៨០​ម៉ឺន​រៀល សម្រាប់​វិញ្ញាសា​ឯកត្តជន។

ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី២ ឆ្នាំ​២០១៨​នេះ​នឹង​ធ្វើ​ឡើង នា​ថ្ងៃ​ទី២៥ ឧសភា ដល់​ថ្ងៃ​ទី៥ មិថុនា ខាង​មុខ ដែល​មាន​រយៈ​ពេល​ ១២ថ្ងៃ៕

ចុចអានបន្ត ​ព្រឹត្តិការណ៍​កីឡា​ជាតិ​ឆ្នាំ​នេះ កើន​ទាំង​ចំនួន​ប្រភេទ​កីឡា និង ​ប្រាក់​រង្វាន់

ប្រភព៖ AKP ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;