​ព្រឹត្តិការណ៍​កីឡា​ជាតិ​ឆ្នាំ​នេះ កើន​ទាំង​ចំនួន​ប្រភេទ​កីឡា និង ​ប្រាក់​រង្វាន់

  • 2018-01-18 08:24:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​តារាង​កម្មវិធី​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២ បាន​ឲ្យដឹង​ថា ឆ្នាំ​២០១៨​នេះ គណៈកម្មការ​រៀបចំ​បាន​ដាក់​កីឡា​សម្រាប់​ធ្វើ​ការ​ប្រកួត​ប្រជែង ចំនួន ២៧ ប្រភេទ​ឯណោះ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង ១២​វិញ្ញាសា បើ​ធៀប​នឹង​កីឡា​ជាតិ​លើក​ទី១ កាល​ពី​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹម​តែ​ ១៥​ប្រភេទ​កីឡា​ប៉ុណ្ណោះ​។

ចំពោះ​ប្រាក់​រង្វាន់​វិញ ម្ចាស់​មេដាយ​មាស​ឆ្នាំ​នេះ នឹង​ទទួល​បាន ៨០​ម៉ឺនរៀល បើ​ធៀប​នឹង​កីឡា​ជាតិ​លើក​ទី​មួយ ទទួល​បាន ១៥​ម៉ឺន​រៀល។ រីឯ ម្ចាស់​មេដាយ​ប្រាក់​ឆ្នាំនេះ ទទួល​បាន ៦០​ម៉ឺន​រៀល និង​មេដាយ​សំរឹទ្ធ​ទទួល​បាន ៤០​ម៉ឺន​រៀល។

ព្រឹត្តិការណ៍​កីឡា​ជាតិ ​ត្រូវ​រៀបចំ​ឡើង​ក្នុង​រយៈ​ពេល​ ២ឆ្នាំ​ម្ដង ដើម្បី​ឲ្យ​សហព័ន្ធ​ទាំងអស់​បាន​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ព្រឹត្តិការណ៍​នេះ គឺ​យក​លំនាំ​ដូច​ទៅ​នឹង​កីឡា​ស៊ីហ្គេម​ដែរ ដោយ​មាន​ពិធី​បើក និង​ពិធី​បិទ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី
;