អាវ ស្បែកជើង ស្រោមដៃ បាល់ របស់កីឡាករល្បីៗក្នុងពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champions League ត្រូវបានយកមកតាំងបង្ហាញក្នុងព្រឹត្តិការណ៍ «ដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ២០១៨» ដែលធ្វើនៅកម្ពុជាចាប់ពីថ្ងៃទី២ដល់ ៥ ខែមេសា ឆ្នាំ២០១៨ នៅកោះពេជ្រ។
អាវរបស់ Messi ពាក់ក្នុងប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ឆ្នាំ២០០៩ រវាង Barcelona និង Manchester United
ពាណិជ្ជកម្ម
អាវ ស្បែកជើង ស្រោមដៃ និងបាល់ ដែលយកមកតាំងនេះគឺសុទ្ធតែមានហត្ថលេខាពីសំណាក់កីឡាកររបស់ក្លឹបធំៗ ដែលក្នុងនោះមានដូចជា Lionel Missi, Steven gerrard, Philip lahm, Iker Casillas, Cesc Fabregas, Thomas Muller, Edin Dzeko និង Antoine griezman ព្រមទាំងគ្រាប់បាល់ប្រកួតក្នុងពានកំពូលនេះផងដែរ៕