រឿងរ៉ាវ​មួយរវាង ចាន់ វឌ្ឍនាកា និង Van Nistelrooy ត្រូវ​បាន​លាត​ត្រដាង

  • 2018-04-02 07:45:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​រសៀល​ថ្ងៃ​ទី២ ខែ​មេសា ​ឆ្នាំ​២០១៨​នេះ តារា​បាល់ទាត់​កម្ពុជា ចាន់ វឌ្ឍនាកា បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហើប​ពី​រឿង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​រវាងខ្លួន និង Ruud van Nistelrooy បន្ទាប់ពី​វីរបុរស​របស់​ក្លឹប Manchester United រូបនេះ បានធ្វើដំណើរមក​ដល់​ប្រទេស​កម្ពុជា​។

ចាន់ វឌ្ឍនាកា លេងឲ្យក្រុមជម្រើសជាតិកម្ពុជា
​ខ្សែប្រយុទ្ធ​ដែល​កំពុង​លេង​នៅ​លីគ​កំពូល​ម៉ាឡេស៊ី​ខាងលើ បាន​លាតត្រដាង​ថា កីឡាករ Ruud van Nistelrooy គឺ​ជា​កីឡាករ​បាល់ទាត់​ដំបូង​គេ ដែល​ធ្វើឲ្យ​ខ្លួន​ចាប់​យក​អាជីព​កីឡា​បាល់ទាត់​។

ជាមួយ​គ្នា​នេះ វឌ្ឍនាកា បាន​បង្ហាញ​ការ​សោកស្ដាយ​ដែល​មិន​បាន​ជួប​ផ្ទាល់​ជាមួយ Van Nistelrooy ដែល​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី២ មេសា​នេះ។

Ruud van Nistelrooy បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២ មេសា ឆ្នាំ២០១៨

សូម​បញ្ជាក់​ថា ការ​មក​ដល់​នេះ គឺ​ដើម្បី​ចូលរួម ក្នុង​កម្មវិធី​ «ដំណើរ​ទេសចរណ៍​ពាន​រង្វាន់​ក្របខ័ណ្ឌ UEFA Champions League ២០១៨» ចាប់​ពី​ថ្ងៃទី២-៤ មេសា​នេះ​ហើយ តាម​ការ​អញ្ជើញ​របស់​ក្រុមហ៊ុន Heineken ដែល​ជា​អ្នក​រៀបចំ​កម្មវិធី៕

ចុចអាន Van Nistelrooy វីរបុរស Man Utd បាន​មក​ដល់​ខ្មែរ​ហើយ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;