និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តួ​នាទី បន្ទាប់​ពី​កាសែត​នេះ​ដូរ​ម្ចាស់​ថ្មី

  • 2018-05-07 09:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ កៃ គឹមសុង និពន្ធ​នាយក​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ត្រូវ​បាន​ថៅកែ​ថ្មី​របស់​កាសែត​នេះ​ បញ្ឈប់​ពី​ការងារ​ហើយ នៅ​រសៀល​ថ្ងៃ​ចន្ទ​ទី ០៧ ខែ​ឧសភា​ ឆ្នាំ ២០១៨នេះ​។

ឆ្លើយ​តប​ទៅ​នឹង​អ្នក​សារព័ត៌​មាន​នៅឯ​ការិយា​ល័យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ លោក កៃ គឹម​សុង បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​ថៅកែ​ថ្មី​បញ្ឈប់​រូប​លោក​ គឺ​ដោយ​សារ​លោក​បាន​អនុញ្ញាត​ឲ្យ​កាសែត​នេះ ​ចេញ​ផ្សាយ​អត្ថបទ ​ស្តីពី​ការ​ដូរ​ម្ចាស់​ក្រុម​ហ៊ុន​ Post Media ​​ ហើយ​អត្ថបទ​នោះ​ប៉ះ​ពាល់​ដល់​មុខ​មាត់​របស់​ម្ចាស់​ថ្មី។ ម្ចាស់​ថ្មី​បាន​ចាត់​ទុក​ថាទង្វើ​នេះ គឺ​​កំហុស​ឆ្គងដ៏​ធំ​មួយ​ក្នុង​នាម​លោក​ជា​និពន្ធ​នាយក​។​

លោក កៃ គឹមសុង និយាយទៅកាន់អ្នកសារព័ត៌មាន នៅរសៀលនេះ
លោក កៃ គឹមសុង ឱ្យ​ដឹង​ទៀត​ថា ទោះ​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​នឹ​ង​មិន​បោះ​បង់​ចោល​ជំនាញ​សារព័ត៌​មានរ​បស់​លោក​នេះ​ចោលដែរ។ លោកអាចនឹងធ្វើជាអ្នកកាសែតដដែល ឬ ជាគ្រូបង្រៀនជំនាញសារព័ត៌មាន។

ក្រោយ​ការ​បណ្ដេញ​លោក កៃ គឹមសុង ចេញ​ពី​តំណែង​ បុគ្គលិក​ជាន់​ខ្ពស់​មួយ​ចំនួន បាន​នាំ​គ្នា​ដាក់​ពាក្យ​លា​ឈប់​ជា​បន្ត​បន្ទាប់​ផង​ដែរ​។ នេះ​បើ​តាម​សំណេរ​នៅ​លើ Twitter របស់​បុគ្គលិក​កាសែត​នេះ​។

លោក កៃ គឹមសុង និង សហការី នៅក្នុងការិយាល័យកាសែតភ្នំពេញប៉ុស្តិ៍ នៅរសៀលនេះ

លោក កៃ គឹមសុង ធ្លាប់​បាន​បម្រើ​ការងារ​ជាអ្នក​សារ​ព័ត៌មាន​នៅ កាសែត The Cambodia Daily រយៈ​ពេល​១០​ឆ្នាំ មុនពេល​លោក​មកបម្រើ​ការងារ​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​អស់​រយៈ​១០​ឆ្នាំ​ដែរ​៕​

អត្ថបទពាក់ព័ន្ធ៖ ក្រោយ​មាន​បញ្ហា​រឿង​ពន្ធ​ដារ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ត្រូវ​បាន​លក់​ឲ្យ​ទៅ​ថៅកែ​ម៉ាឡេ​ស៊ី

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;