គម្រោងផ្លូវល្បឿនលឿន នឹងប៉ះពាល់ដល់កៅស៊ូ ១០ម៉ឺនដើមរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី
- 2018-05-20 08:00:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងផ្លូវល្បឿនលឿន នឹងប៉ះពាល់ដល់កៅស៊ូ ១០ម៉ឺនដើមរបស់លោកឧកញ៉ា ម៉ុង ឫទ្ធី
ចន្លោះមិនឃើញ
ដើមកៅស៊ូប្រមាណ ១០ម៉ឺនដើមដែលស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឃុំកែវផុស របស់លោកឧកញ៉ា ម៉ុង ឫទ្ធី នឹងត្រូវកាប់ចោល ដោយសារតែតំបន់នេះ ស្ថិតក្នុងទីតាំងឆ្លងកាត់នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា ម៉ុង ឫទ្ធី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨។
សូមជម្រាបថា គម្រោងផ្លូវល្បឿនលឿននេះ គឺឆ្លងកាត់ ៤រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី ខេត្តព្រះសីហនុ ក្នុងនោះគឺឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ។ ផ្លូវល្បៀនលឿនដែលគ្រោងនឹងចំណាយសាងសង់ ១៩០០លានដុល្លារនេះ ក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយមានទទឹងសរុប ២៤,៥ម៉ែត្រ។
ការសិក្សាគម្រោងផ្លូវល្បឿនលឿននេះ នឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៨ ហើយចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៩។ ការសាងសង់នេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣ ពោលគឺប្រើរយៈពេល ៤ឆ្នាំ៕
អត្ថបទពាក់ព័ន្ធ៖ ក្រសួងសាធារណការ ត្រៀមទិញដីសម្រាប់សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ