ក្រសួងសាធារណការ ត្រៀមទិញដីសម្រាប់សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
- 2018-05-02 07:28:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងសាធារណការ ត្រៀមទិញដីសម្រាប់សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ
ចន្លោះមិនឃើញ
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ជាថ្មីអំពីគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ថាក្រសួងកំពុងត្រៀមទិញដីដើម្បីកសាងផ្លូវថ្មីនេះហើយ។ ការថ្លែងនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។
បើយោងតាមស្មារតីនៃសិក្ខាសាលាស្តីពីការចូលរួមវាយតម្លៃលទ្ធផលការសិក្សាហេតុផលបរិស្ថាន និងសង្គមពេញលេញនៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីខែមីនា ឆ្នាំ២០១៨ ឲ្យដឹងថា ផ្លូវនេះ នឹងត្រូវបញ្ចប់ការសិក្សានៅចុងឆ្នាំ២០១៨ ហើយចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៩។ ការសាងសង់នេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅឆ្នាំ២០២៣ ពោលគឺប្រើរយៈពេល ៤ឆ្នាំ។
គម្រោងផ្លូវល្បឿនលឿនដែលនឹងចំណាយថវិកាប្រមាណ ១៩០០លានដុល្លារនេះ គឺឆ្លងកាត់ ៤រាជធានីខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពី ខេត្តព្រះសីហនុ ក្នុងនោះគឺឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ។ ផ្លូវល្បៀនលឿននេះ ក្រាលបេតុងកៅស៊ូ AC មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ (គិតរួមទាំងស្ពាន និងលូទាំងអស់) ហើយមានទទឹងសរុប ២៤,៥ម៉ែត្រ ក្នុងនោះមានគន្លងផ្លូវរថយន្ត (២x៣,៧៥ម៉ែត្រ) សងខាង ជាយផ្លូវកៅស៊ូ២ (២x២,៥ម៉ែត្រ) សម្រាប់ម៉ូតូ ជាយផ្លូវដីក្រហម ២(២x០,៧៥) សម្រាប់ថ្មើរជើង និងសួននៅអ័ក្សកណ្តាលទ្រូងផ្លូវ ៣ម៉ែត្រ ព្រមទាំងមានស្ពាន ៨៩កន្លែង។
ផ្លូវនេះមានកន្លែងសម្រាប់ឈប់សម្រាកចំនួន៤កន្លែង និងស្ថានីយប្រេងឥន្ធនៈ ៣កន្លែង។ ផ្លូវនេះក៏មានរបងអមតាមសងខាងផ្លូវនោះដើម្បីការពារសត្វពាហនៈឆ្លងកាត់ និងរបាំងការពារសំឡេងរំខាន សរុបប្រហែល៥៧,១៩គីឡូម៉ែត្រ ព្រមទាំងមានកន្លែងមនុស្ស និងសត្វព្រៃឆ្លងកាត់ចំនូន ៣៥២កន្លែងផងដែរ៕