សម្ដេច ហ៊ុន សែន បកស្រាយ​អត្ថន័យ​លេខ​រៀង​ទី២០ របស់ CPP

  • 2018-05-30 02:31:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន បាន​លើកឡើង​ថា លេង​រៀង​ទី២០ របស់​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​ចាប់​បាន​កាលពី​ម្សិលមិញ មាន​អត្ថន័យ​ចំនួន​ពីរ។ ការ​លើកឡើង​របស់​សម្ដេច ហ៊ុន សែន បាន​ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី​មក​ពី​រោងចក្រ​សហគ្រាស​ចំនួន១០ មក​ពី​តំបន់​នានា​ស្ថិត​ក្នុង​ស្រុកស្អាង និង​ស្រុក​កោះធំ ខេត្ត​កណ្តាល នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា ២០១៨​នេះ។

សម្ដេច ហ៊ុន សែន ថា អត្ថន័យ​ទី​មួយ​នៃ​លេខ​រៀង​ទី២០ របស់ CPP គឺ​បញ្ជាក់​ពី​ខួប ២០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​ទាំង​ស្រុង​នៅ​កម្ពុជា។ ចំណែក​អត្ថន័យ​ទី​ពីរ គឺ​បញ្ជាក់​ពី​កូន​ពៅ នៅ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ទាំង​២០។ សម្ដេច​បន្ថែម​ថា កូន​ពៅ គឺ​ជា​កូន​ដែល​តែងតែ​នៅ​ជាមួយ​ឪពុកម្ដាយ នៅ​មើល​ថែ​ឪពុកម្ដាយ៕

អត្ថបទពាក់ព័ន្ធ៖ ប្រធាន​គណបក្ស ៦ លើក​ឡើង​ខុសៗគ្នា​ពី​លេខរៀង​គណបក្ស​របស់​ខ្លួន

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;