លោក ខឹម វាសនា៖ ការ​លើក​តម្កើង​លេខ​រៀង​គណបក្ស គឺជា​រឿង​គ្មាន​ប្រយោជន៍

  • 2018-05-30 03:23:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានគណបក្ស​ជាច្រើន សុទ្ធ​តែ​លើក​ឡើង​ពី​ចំណុច​ល្អ​នៃ​លេខ​រៀង​គណបក្ស​របស់​ខ្លួន ក្រោយ​ការ​ចាប់​ឆ្នោត​កំណត់​លេខរៀង​នៅ គ.ជ.ប កាលពី​ថ្ងៃទី២៩ ខែឧសភា។ ប៉ុន្តែ លោក​ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បាន​យល់​ឃើញ​ខុស​ពី​ប្រធាន​គណបក្ស​នានា។

លោក ខឹម វាសនា បាន​បញ្ជាក់ថា ការ​លើក​តម្កើង​លេខ​រៀង​គណបក្ស​ខ្លួនឯង ឬ​វាយ​ប្រហារ​លេខ​រៀង​គណបក្ស​របស់​គេ គឺ​មិន​មាន​អ្វី​ជា​ប្រយោជន៍​នោះទេ។ លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ នៅ​លើ​ទំព័រ Facebook ផ្លូវការ​របស់​លោក កាលពី​ថ្ងៃ​ទី២៩ ខែឧសភា​ម្សិលមិញនេះ។

លោក ខឹម វាសនា ថ្លែង​នៅ​ក្នុង​វេទិកា​សាធា​​​​​​​​​​​​​​​រណៈ​​​ របស់គណបក្ស​ LDP នា​ពេល​កន្លងមក (រូបភាព camldp.org)
លោក​បាន​បន្ថែមថា អ្វី​ដែល​ជា​ការងារ​ត្រឹមត្រូវ​ដែល​គណបក្ស​ LDP ត្រូវ​ធ្វើ​ គឺ​ការ​​ពង្រីកគំនិត​​របស់​គណបក្ស ទៅកាន់​​ប្រជា​ពលរដ្ឋ។

សូម​បញ្ជាក់ថា ​​គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ ចាប់បាន​​លេខ​រៀង​ទី១០ នៅក្នុង​ការចាប់​ឆ្នោត​​កំណត់​លេខ​រៀង​គណបក្សនយោបាយ​នៅលើ​សន្លឹកឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា។

គណបក្ស LDP ចាប់​បាន​លេខរៀង​ទី១០

លេខរៀង​គណបក្ស​ទាំងអស់ មាន​ដូច​ខាងក្រោម៖

  • លេខ​រៀង​ទី១៖ ខ្មែររួបរួមជាតិ

  • លេខ​រៀង​ទី២៖ មាតុភូមិយើង

  • លេខ​រៀង​ទី៣៖ ពន្លឺថ្មី

  • លេខ​រៀង​ទី៤៖ សញ្ជាតិកម្ពុជា

  • លេខ​រៀង​ទី៥៖ ខ្មែរក្រោក

  • លេខ​រៀង​ទី៦៖ សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

  • លេខ​រៀង​ទី៧៖ ប្រជាធិបតេយ្យមូលដ្ឋាន

  • លេខ​រៀង​ទី៨៖ សាធារណរដ្ឋប្រជាធិបតេយ្យ

  • លេខ​រៀង​ទី៩៖ រស្មីខេមរា

  • លេខ​រៀង​ទី១០៖ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ

  • លេខ​រៀង​ទី១១៖ ខ្មែរសាធារណរដ្ឋ

  • លេខ​រៀង​ទី១២៖ ខ្មែរឈប់ក្រ

  • លេខ​រៀង​ទី១៣៖ ហ៊្វុនស៊ិនប៉ិច

  • លេខ​រៀង​ទី១៤៖ ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច

  • លេខ​រៀង​ទី១៥៖ យុវជន​កម្ពុជា

  • លេខ​រៀង​ទី១៦៖ ធម្មាធិបតេយ្យ

  • លេខ​រៀង​ទី១៧៖ ឆន្ទៈខ្មែរ

  • លេខ​រៀង​ទី១៨៖ ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា

  • លេខ​រៀង​ទី១៩៖ ខ្មែរតែមួយ

  • លេខ​រៀង​ទី២០៖ ប្រជាជនកម្ពុជា

ចុចអាន​អត្ថបទទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;