កម្ពុជា មាន​រោងចក្រ​ស៊ីម៉ងត៍​ចំនួន​ប៉ុន្មាន​ហើយ គិតមក​ដល់​ពេល​នេះ?

  • 2018-05-31 02:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​រ៉ែ និង​ថាមពល បាន​ឱ្យដឹង​នៅថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ២០១៨​នេះ​ថា បច្ចុប្បន្ន​នេះ កម្ពុជា មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន​៤ កំពុង​ដំណើរការ ដែល​មាន​សមត្ថភាព​ផលិត​សរុប​ប្រមាណ​ជិត ៧លានតោន​ក្នុង​មួយ​ឆ្នាំ និងផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​រាប់ពាន់​នាក់។

រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត នៅ​តំបន់​ភ្នំ​ដូនម៉ាយ ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល (រូបថត៖ FB សម្តេច ហ៊ុន សែន)
​ទី១. រោងចក្រ​ស៊ីម៉ងត៍​កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) មាន​ទីតាំង​នៅ ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់ ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២លានតោន​ក្នុង​មួយ​ឆ្នាំ។

ទី២. រោងចក្រ ស៊ីម៉ងត៍ កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មាន​ទីតាំង​នៅស្រុក​កំពត ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ១,១លាន​តោន​ក្នុងមួយ​ឆ្នាំ។

ទី៣. រោងចក្រ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មាន​ទីតាំង​នៅស្រុក​បន្ទាយមាស ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ប្រមាណ ២លាន​តោន​ក្នុង​មួយ​ឆ្នាំ។ រោងចក្រ​នេះ ត្រូវបាន​បើក​ឱ្យដំណើរការ​កាលពីខែកុម្ភ ឆ្នាំ២០១៨​កន្លងទៅ។

រោងចក្រ​ស៊ីម៉ងត៍​របស់​ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន (CMIC) (រូបថត៖ ហ្វេសប៊ុក សម្តេច ហ៊ុន សែន)

ទី៤. រោងចក្រ​ស៊ីម៉ងត៍​បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត នៅ​តំបន់​ភ្នំ​ដូនម៉ាយ ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល ខេត្ត​បាត់ដំបង មាន​សមត្ថភាព​ផលិត​ស៊ីម៉ងត៍​បាន​ប្រមាណ ៥ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ឬស្មើ​នឹង​ជិត ២លានតោន​ក្នុងមួយ​ឆ្នាំ។ រោងចក្រនេះ ​ត្រូវ​បាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ផលិត​ស៊ីម៉ងត៍​ជាផ្លូវការ​ចាប់ពី​ថ្ងៃ​ទី៣១ឧសភា​នេះ​តទៅ៕

អត្ថបទពាក់ព័ន្ធរោងចក្រ​ស៊ីម៉ងត៍​តម្លៃ ២៣០លាន​ដុល្លារ នៅ​បាត់ដំបង ត្រូវ​បើក​សម្ពោធ​ព្រឹកនេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;