អគ្គស្នងការរង បញ្ជាក់ពីករណីគ្រោះថ្នាក់ចរាចរណ៍លើសម្តេចក្រុមព្រះ និងអ្នកម្នាង
- 2018-06-21 03:11:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អគ្គស្នងការរង បញ្ជាក់ពីករណីគ្រោះថ្នាក់ចរាចរណ៍លើសម្តេចក្រុមព្រះ និងអ្នកម្នាង
ចន្លោះមិនឃើញ
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍លើសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ហើយលោកក៏បានច្រានចោលចំពោះព័ត៌មានមិនត្រឹមត្រូវនានាផងដែរ។ ការថ្លែងបញ្ជាក់នេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់ថា អ្នកបើករថយន្តតាក់ស៊ីដែលបុកព្រះទីនាំងសម្តេចក្រុមព្រះ គឺល្មើសច្បាប់ចរាចរណ៍ផ្លូវគោក មាត្រា៨៣ និងមាត្រា៨៥។ ចំណែករថយន្តនេះ ក៏បានផ្ទុកមនុស្សលើសកំណត់ផងដែរ។
សូមរំលឹកថា សម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ នៅស្រុកព្រៃនប់ ក្នុងពេលដែលក្បួនរថយន្តសម្តេចក្រុមព្រះ បានធ្វើដំណើរពីពីខេត្តកំពត ទៅខេត្តព្រះសីហនុ ដោយសម្តេចបានជិះនៅក្នុងរថយន្ត BMW ពណ៌ស។ ព្រះទីនាំងរបស់ព្រះអង្គ ត្រូវបានបុកដោយរថយន្ត១គ្រឿងម៉ាក ហាយឡេនឌ័រ ពណ៌ស ស្លាកលេខ 2-9667 ដែលធ្វើដំណើរពីខេត្តព្រះសីហនុ មកភ្នំពេញ៕
អត្ថបទទាក់ទង៖ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ជួបគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ