សម្តេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ខេត្ត​ព្រះសីហនុ

  • 2018-06-17 03:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ លើ​ផ្លូវ​ជាតិ​លេខ៤ នៅ​ចំណុច​ភូមិ​អូរ​តាសេក ឃុំ​អរូចំណារ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​វេលា​ម៉ោងជាង ៩ព្រឹក ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៨​នេះ។

បើតាម​សេចក្តី​រាយការណ៍​បានឱ្យដឹង​ថា នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេច​ក្រុមព្រះ បាន​រង​របួស​ធ្ងន់ និង​ភាគី​ម្ខាងទៀត​ក៏​បាន​រង​របួស​ធ្ងន់​​ផង​ដែរ។

រថយន្ត BMW របស់សម្តេចក្រុមព្រះ ដែលបានបុកទង្គិចជាមួយរថយន្តហាយឡេនឌ័រ នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។ រូបថត៖ ផ្តល់ឱ្យ
នៅមុន​ពេល​កើតហេតុ ក្បួន​រថយន្ត​សម្តេច​ក្រុមព្រះ បាន​ធ្វើដំណើរ​ពីខេត្ត​កំពត​ ទៅ​ខេត្ត​ព្រះសីហនុ ដោយ​សម្តេច​ក្រុម​ព្រះ ជិះនៅ​ក្នុង​រថយន្ត BMW ពណ៌​ស ស្លាកលេខ​រដ្ឋសភា 2-090 និង​រថយន្ត​ម្ខាងទៀត​ដែល​បុក​ទង្គិច​ជាមួយ គឺ​ម៉ាក​ហាយឡេនឌ័រ ពណ៌ស ស្លាកលេខ 2-9667 ធ្វើ​ដំណើរពី​ខេត្ត​ព្រះសីហនុ មក​ភ្នំពេញ។

បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ សម្តេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​១កន្លែង នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ព្យាបាល៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;