សេតវិមាន ថ្កោលទោស​តួកគី ចំពោះ​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក

  • 2018-08-16 03:23:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៨ សេតវិមាន​បាន​ថ្កោល​ទោស​ចំពោះ​ការ​ដំឡើង​ពន្ធ​ទ្វេដង​លើ​ទំនិញ​អាមេរិក រួម​ទាំង រថយន្ត ជាតិ​អាល់កុល និង​ថ្នាំជក់ ពី​រដ្ឋាភិបាល​តួកគី ដោយ​ចាត់ទុកជា​ការ​បោះ​ជំហាន​ខុស​មួយ​។

ទង់ជាតិអាមេរិក និងតួកគី (រូបថត៖ stockholmcf.org)
តួកគី​​ បាន​ចាត់​វិធាការ​ឆ្លើយតប​នឹង​អ្វី​ដែល​ខ្លួន​បាន​ចាត់​ទុក​ជា​ការ​គំរាមកំហែង​សេដ្ឋកិច្ច​របស់​ខ្លួន​។ អាមេរិក បាន​ដំឡើង​ពន្ធ​ទ្វេដង​លើ​ផលិតផល​អាលុយមីញ៉ូម និង​ដែក​ថែប​របស់​តួកគី កាលពី​សប្ដាហ៍​មុន​។

ភាព​តានតឹង​រវាង អាមេរិក និង​តួកគី កើតឡើង ក្រោយពី​ការ​ចាប់ខ្លួន​អាចារ្យ​សញ្ជាតិ​អាមេរិក​ម្នាក់​ដែល​តួកគី​ចោទ​ថា បាន​គាំទ្រ​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ដែល​ទទួល​បរាជ័យ ទម្លាក់​ប្រធានាធិបតី​តួកគី កាល​ពី​២ឆ្នាំ​មុន​។

អាមេរិក បាន​បញ្ជាក់​ថា ​ខ្លួន​នឹង​មិន​ដក​ទណ្ឌកម្ម​ចេញ​ពី​តួកគី​ឡើយ ទោះបីជា​រដ្ឋាភិបាល​ក្រុង​អានការ៉ា ធ្វើ​ការ​ដោះលែង​អាចារ្យ​ដែល​មាន​ឈ្មោះថា Andrew Bruson ក៏ដោយ។ ក៏ប៉ុន្តែ​ អាមេរិក​អាច​នឹង​​បន្ធូរបន្ថយ​ទណ្ឌកម្ម​បាន​ខ្លះ៕

អត្ថបទទាក់ទង

ប្រភព៖ Straits Times ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;