តួក​គី ប្រកាស​ឈប់​ប្រើប្រាស់ iPhone

  • 2018-08-14 10:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan នៅ​ថ្ងៃ​ទី១៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ថ្លែង​ថា ប្រទេស​តួកគី នឹង​ឈប់​ប្រើប្រាស់​ផលិតផល​អេឡិចត្រូនិច​របស់​អាមេរិក រួម​ទាំង iPhone បន្ទាប់ពី​ក្រុង​វ៉ាស៊ីនតោន បាន​ដាក់​ទណ្ឌ​កម្ម​មក​លើ​ក្រុង​អានការ៉ា ដោយ​ធ្វើការ​ដំឡើង​ពន្ធ​ទ្វេដង​លើ​ផលិតផល​អាលុយមីញ៉ូម និង​ដែកថែប របស់​តួកគី។

លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ថ្លែងនៅថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០១៨​ (រូបថត៖ AP)
លោក Erdogan បាន​ឲ្យដឹង​ថា បើ​ឈប់​ប្រើប្រាស់ iPhone របស់​អាមេរិក ​តួកគី​នឹង​ងាក​ទៅ​ប្រើប្រាស់​ទូរសព្ទ Samsung របស់​កូរ៉េខាងត្បូង ឬ​ម៉ាក Venus និង Vestel ដែល​ជា​ផលិតផល​របស់​តួកគី​វិញ។

សូម​បញ្ជាក់​ថា លោក Erdogan ជា​អ្នកគាំទ្រ​ផលិតផល​របស់ Apple នា​ពេល​កន្លង​មក ដោយ​ត្រូវ​បាន​អ្នក​ប្រមាញ់​រូបថត​ ផ្ដិត​យក​រូបថត​របស់​លោក ពេល​កំពុង​ប្រើប្រាស់​ឧបករណ៍​របស់​អាមេរិក​ដូចជា iPhone និង iPad ជាដើម​។

លោក Erdogan កំពុងនិយាយទូរសព្ទ ដោយប្រើប្រាស់ iPhone (រូបថត៖ Anadolu Agency)

មុន​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​តួកគីនេះដែរ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter របស់​លោក​ថា អាមេរិក​កំពុង​ដំឡើង​ពន្ធ​លើ​ផលិតផល​អាលុយមីញ៉ូម និង​ដែកថែប​តួកគី។ ការ​លើកឡើង​ដូច្នេះ គឺ​បន្ទាប់ពី​តួកគី បាន​ចាប់ខ្លួន​អាចារ្យ​សាស​នា​គ្រិស្គ ជន​ជាតិ​អាមេរិក​ម្នាក់ ឈ្មោះ Andrew Brunson ដែល​តួកគី​ចោទ​ថា បាន​គាំទ្រ​ដល់​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ដែល​ទទួល​បរាជ័យ ទម្លាក់​លោក Erdogan កាល​ពី​២ឆ្នាំ​មុន​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;