ស្ថានទូតអាមេរិកនៅតួកគី ត្រូវខ្មាន់កាំភ្លើងបើកការបាញ់ប្រហារ
- 2018-08-20 06:22:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ថានទូតអាមេរិកនៅតួកគី ត្រូវខ្មាន់កាំភ្លើងបើកការបាញ់ប្រហារ
ចន្លោះមិនឃើញ
ស្នូរសំឡេងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបន្លឺឡើង នៅស្ថានទូតអាមេរិកប្រចាំក្រុងអានការ៉ា ប្រទេសតួកគី នៅថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨នេះ បណ្ដាលឲ្យខូចខាតបង្អួច បន្ទប់សន្តិសុខ តែមិនមានអ្នករងរបួសនោះទេ។
ការបាញ់ប្រហារមកលើស្ថានទូតអាមេរិកនេះ គឺខ្មាន់កាំភ្លើងបានបាញ់ចេញពីក្នុងរថយន្ត១គ្រឿង។
ហេតុការណ៍ដដែល បានកើតឡើងនៅម៉ោងប្រហែល ៥ ព្រឹក ខណៈស្ថានទូតអាមេរិក ត្រូវបានបិទទ្វារក្នុងសប្ដាហ៍នេះ ឈប់សម្រាក ក្នុងពិធីបុណ្យរបស់សាសនាឥស្លាម Eid Al-Adha ។ ទោះជាយ៉ាងណា ប៉ូលិសកំពុងតាមស្វែងរកក្រុមជនសង្ស័យ ដែលបានជិះរថយន្តពណ៌ស ១គ្រឿង។
សូមរំឭកថា កាលពីសប្ដាហ៍មុន សេតវិមានបានធ្វើការថ្កោលទោសប្រទេសតួកគី ចំពោះការដំឡើងពន្ធទ្វេដងលើទំនិញអាមេរិក។ ដោយឡែក តួកគី បានចាត់ទុកទង្វើរបស់ខ្លួនជាការឆ្លើយតបនឹងអាមេរិក ដែលបានដំឡើងពន្ធទ្វេដងលើផលិតផលអាលុយមីញ៉ូម និងដែកថែបរបស់ខ្លួនផងដែរ។
ភាពតានតឹងរវាង អាមេរិក និងតួកគី កើតឡើង ក្រោយពីការចាប់ខ្លួនអាចារ្យសញ្ជាតិអាមេរិកម្នាក់ដែលតួកគីចោទថា បានគាំទ្រដល់ការធ្វើរដ្ឋប្រហារយោធាដែលទទួលបរាជ័យ ទម្លាក់ប្រធានាធិបតីតួកគី កាលពី២ឆ្នាំមុន៕
Video from outside the US Embassy in Ankara immediately after shots fired.
— Ragıp Soylu (@ragipsoylu) August 20, 2018
You can see the bullet hit the security guard cabin and bullet shell on the ground (Credit; IHA) pic.twitter.com/D9KGpDQ72Y
អត្ថបទទាក់ទង