នាយករដ្ឋមន្ត្រី ព្រមាន​អ្នក​ដែល​បាន​ចេញ​ពី​ពន្ធនាគារ​ហើយ​ កុំ​ព្រហើន

  • 2018-08-23 03:25:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ព្រមាន អ្នក​ដែល​បាន​ចេញ​ពី​ពន្ធនាគារ​ហើយ កុំ​ព្រហើន ព្រោះ​អាច​នឹង​ត្រូវ​ចូល​ក្នុង​ពន្ធនាគារ​វិញ ប្រសិនបើ​រក​ឃើញ​កំហុស​ផ្នែក​ច្បាប់។ យ៉ាងណា​ក៏ដោយ សម្ដេច ហ៊ុន សែន មិន​បាន​ចង្អុល​ចំ​ឈ្មោះ​បុគ្គល​ណា​ម្នាក់​ឡើយ។

សម្ដេច ហ៊ុន សែន ថ្លែងនាពេលកន្លងទៅ
ការ​ព្រមាន​ដូច្នេះ ត្រូវ​បាន​សម្ដេច ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចុះ​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​រោងចក្រ​ជាង ១​ម៉ឺននាក់ នៅ​ភូមិ​ព្រែក​ត្រែង២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល នាព្រឹក​ថ្ងៃ​ទី២៣​ខែ​សីហា​នេះ។

ការ​ព្រមាន​នេះដែរ ត្រូវ​បាន​ធ្វើឡើង​បន្ទាប់ពី​ការ​ដោះលែង​បុគ្គល​មួយ​ចំនួន ដូចជា អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ កាលពី​ថ្ងៃ​ទី១៧ ខែសីហា, សកម្មជន​ដី​ធ្លី​បឹងកេត ៤​រូប រួមទាំង​លោក​ស្រី ទេព វន្នី កាលពី​ថ្ងៃ​ទី២០​សីហា ព្រមទាំង​អតីត​បុគ្គលិក​វិទ្យុអាស៊ី​សេរី ២​រូប គឺ​លោក អ៊ួន ឈិន និង​លោក យាង សុធារិន (យាង សុជាមេត្តា) កាលពី​ថ្ងៃ​ទី២១​សីហា​៕

លោក គឹម សុខ ត្រូវបានដោះលែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ​២០១៨
លោក អ៊ួន ឈិន និង​លោក យាង សុធារិន ត្រូវបានដោះលែងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៨

អត្ថបទទាក់ទង

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;