អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស

  • 2018-08-21 12:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី ២រូប គឺ​លោក អ៊ួន​ ឈិន​ និង​លោក​ យាង​ សុធារិន​ (យាង សុជាមេត្តា) ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន នា​ល្ងាច​ថ្ងៃ​ទី២១ ខែសីហា ឆ្នាំ២០១៨ នេះ។ នេះបើ​យោង​តាម​ការ​ឲ្យដឹង​ពី​លោក ចាន់ គឹមសេង អគ្គ​នាយក​ពន្ធនាគារ។ លោក​បញ្ជាក់ថា ការ​ដោះលែង​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​បាន​ចេញ​ដីការ​បង្គាប់​ឲ្យ​ដោះលែង។

លោក អ៊ួន ឈិន ជួប​ភរិយា និង​កូនស្រី ក្រោយ​ពេល​ដោះលែង​ពី​ពន្ធនាគារ​ល្ងាចនេះ
លោក យាង សុជាមេត្តា ក្រោយ​ពេល​ដោះលែង​ពី​ពន្ធនាគារ​ល្ងាចនេះ

សូម​បញ្ជាក់​ថា អតីតបុគ្គលិក​អាស៊ីសេរី​ទាំង២រូប ត្រូវ​បាន​តុលាការ ឃុំ​ខ្លួន​អស់​រយៈ​ពេល​ជាង ៨​ខែ​មកហើយ ក្រោម​បទ​ចោទ​ "ផ្តល់ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែលនាំ​ឱ្យ​អន្តរាយ​ដល់ការ​ការពារ​ជាតិ"៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;