ភ្ញៀវដែលទៅទស្សនាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត មានចំនួនថយចុះ
- 2018-09-24 07:23:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញៀវដែលទៅទស្សនាព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត មានចំនួនថយចុះ
ចន្លោះមិនឃើញ
ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទៅទស្សនាព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្តកាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នំា២០១៨ មានការថយចុះជាងឆ្នំាមុន ដោយសារតែអាកាសធាតុមិនល្អ។ នេះបើតាមការបញ្ជាក់របស់លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប។
បើតាមការចុះផ្សាយរបស់ AKP នៅថ្ងៃទី២៤កញ្ញានេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ព្រឹត្តិការណ៍ព្រះអាទិត្យរះចំពីលើកំពូលប្រាង្គកណ្តាល ប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៣ ខែកញ្ញា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទៅទស្សនាប្រមាណ ៤៥០០នាក់ គឺមានការថយចុះប្រមាណ ១១,១១ភាគរយ បើប្រៀបធៀប កាលពីខែកញ្ញា ឆ្នាំ២០១៧។ ក្នុងនោះ ភ្ញៀវអន្តរជាតិមានចំនួន ប្រមាណ ១៨០០នាក់ ថយចុះប្រមាណ ៥,៥៥ភាគរយ ភ្ញៀវជាតិមានចំនួន ២៧០០នាក់ ថយចុះប្រមាណ ២៩,៦២ភាគរយ។
ចុចអានបន្ថែម៖ អាជ្ញាធរជាតិអប្សរាពន្យល់ពី សមរាត្រី ទាក់ទងនឹងអង្គរវត្ត